ព្រះចៅអធិការវត្តប្រាសាទ ​បរិ​ច្ចាកទេយ្យទានដល់កាកបាទក្រហមខណ្ឌព្រែកព្នៅ

0
940

ភ្នំពេញ ៖ ដើម្បី​ចូលរួម​ធ្វើការ​មនុស្ស​ធ៌​ម​ក្នុង​សង្គម​ដែល​គេ​តែង​និយាយ​ថា​ ពុទ្ធចក្រ ​និង​អាណាចក្រ​ដើរ​ទន្ទឹម​គ្នា​នោះ កាលពី​ល្ងាចថ្ងៃ​ទី៣០ ​ខែកញ្ញា ឆ្នាំ​២០១៩ ​ព្រះឧត្ដមធម្ម សោម ស៊ីម ព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រា​សាទ ស្ថិតនៅក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បាន​បរិ​ច្ចាក​អង្ករ​ គ្រឿងឧបភោប បរិភោ​ប​ប្រដាប់ប្រើប្រាស់និង​ថវិការ​មួយ​ចំនួន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានកិត្តិយស​នៃ​គ​ណៈក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ និងមន្ត្រីសាលាខណ្ឌ និងសង្កាត់ជាច្រើននាក់ទៀតផងដែរ។

ក្នុងខណៈនោះលោកសុខ សម្បត្តិ បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ អំណរគុណចំពោះព្រះឧត្តមធម្ម សោម ស៊ីម ព្រះសង្ឃ គណៈកម្មការ អាចារ្យ វត្តទាំងអស់ ដែលតែងតែបានបរិច្ចាកទេយ្យទានជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ ជារៀងរាល់ឆ្នាំ។

ជាមួយគ្នានោះផងដែរលោកសុខ សម្បត្តិ បានសម្តែងការថ្លែងនូវអំណរអរព្រះគុណដល់ព្រះចៅអធិការវត្តប្រាសាទ ហើយបានសន្យាថា នឹងយកទេយ្យទានដែលព្រះអង្គប្រគេនដល់សាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ នាពេលនេះយកទៅប្រើប្រាស់ ដើម្បីសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះមហន្តរាយផ្សេងៗ ឱ្យចំគោលដៅ និងទាន់ពេលវេលា ទូទាំងខណ្ឌព្រែកព្នៅ។

ក្នុងឱកាសនោះផងដែរ ព្រះឧត្តមធម្ម សោម ស៊ីម មាន​ថេរ​ដីកា​រថា​អង្ករ​ និង​ថវិការ​ទាំងនេះ​ជា​របស់​វត្ត​ដែល​បាន​មក​ពី​ពុទ្ធបរិស័ទ​ នៅ​ទី​ជិត​ឆ្ងាយ​យក​មក​ប្រគេន​ព្រះសង្ឃ​ក្នុង​ពេល​បុណ្យ​ទានផ្សេង​ៗ​ ពិសេសបុណ្យកាន់ភ្ជុំបិណ្យកន្លងមកថ្មីៗនេះ។ ​ព្រះអង្គបន្តថា ដោយ​យល់​ឃើញ​ថា​ ព្រះសង្ឃ​មាន​ចង្ហាន់​ក៍ដោយ​សារ​ពុទ្ធបរិស័ទ​យក​មក​ប្រគេន​ហើយ​ពុទ្ធ​ចក្រ​ និង​អាណាចក្រ​ដើរ​ទន្ទឹម​គ្នាផង​នោះ ព្រះតេជគុណ​ក៍បាន​ចែករំលែក​ទៅ​អាណាចក្រ​វិញ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ជួយ​បាន​។

ទេយ្យទានខណ្ឌព្រែកព្នៅរួមមាន៖ អង្ករចំនួន ២តោន ទឹកសុទ្ធចំនួន ២០០កេស ទឹកក្រូចចំនួន ១២០កេស មីចំនួន ២០០កេស ត្រីខ ៦៥០កំប៉ុង ទឹកស៊ីអ៊ីវ ២០យួរ ទឹកត្រី ២០យួរ រុណ្តាប់ផ្ទះបាយ ៨រុណ្តាប់ ទឹកដោះគោ១៥០កំប៉ុង ស្កសរ៧៥ គីឡូ អំបិល ៣០គីឡូ បច្ច័យ៦លានរៀល ។ ទេយ្យទានសង្កាត់ពញាពន់រួមមាន៖ អង្ករ ៤បាវ ទឹកសុទ្ធ ៥កេស មី ៥កេស ត្រីខ ១ឡូ ទឹកស៊ីអ៊ីវ ១យួរ បច្ច័យចំនួន២៥ម៉ឺនរៀល៕

Facebook Comments
Loading...