មេធាវីលោក កឹម សុខា ខ្ញុំមិនមែននំបញ្ចុកទេ មិនបាច់ថែមល្បោយឡើយ

0
999

ភ្នំពេញ ៖ មេធាវីការពារក្តីឲ្យលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិបានប្រតិកម្មចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានមួលបង្កាច់សំដីរបស់ខ្លួន បន្ទាប់ពីវិទ្យុនេះបានធ្វើបទសម្ភាសន៏ ទាក់ទងទៅនឹងស្ថានភាពរបស់លោក កឹម សុខា នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ តែត្រូវបានវិទ្យុនេះ និយាយខុសការពិតទៅវិញ។

លោកស្រី ម៉េង សុភារី បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនយ៉ាង នេះថា “អាស៊ីសេរី ចូលចិត្តថែមល្បោយ ខ្ញុំឆ្លើយតបការសម្ភាសន៍ត្រឹមប៉ុណ្ណេះទេ (ត្រឹមមានសម្លេង) តែគាត់ថែមល្បោយលើបទសម្ភាសន៍ទាំងមុន និងក្រោយទៀត។ ខ្ញុំមិនមែននំបញ្ចុកទេ មិនបាច់ថែមល្បោយឡើយ” ។

ចំណែកលោក មុត ចន្ថា អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងបានអះអាងថា គួរតែធ្វើ​ជាគំរូគេ ទើបអាចរិះគន់ដល់ប្រព័ន្ធផ្សព្វផ្សាយដទៃ ដែលផ្សាយព័ត៌មានមិនពិត ឬបំភ្លៃការពិត៕

Facebook Comments
Loading...