គណបក្សខ្មែរអភិរក្សនិយមរបស់អតីតតំណាងរាស្ត្របក្សប្រឆាំង ត្រូវបានក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សនយោបាយហើយ

0
51

ភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីឈ្មោះគណបក្សខ្មែរអភិរក្សនិយម របស់អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

គណបក្ស ខ្មែរអភិរក្សនិយម ត្រូវបានបង្កើតឡើងដោយលោករៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ។យោងតាមប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រការ១. ត្រូវបានចុះឈ្មោះគណបក្ស ខ្មែរអភិរក្សនិយម (គ.ខ.អ) ដែលមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាលតាំងនៅផ្ទះលេខ ១៦c ផ្លូវលេខ៤៥ ភូមិត្នោតជ្រុំទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។ ប្រការ២. គណបក្សខ្មែរអភិរក្សនិយម ត្រូវធ្វ់សកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ៕

Facebook Comments
Loading...