មជ្ឈមណ្ឌលថែរក្សាសម្រស់ “ផ្កាកែវ”ប្រកាសតែងតាំងលោកបញ្ញា សិទ្ធ ក្លាយជាតារាតំណាងម្សៅផាត់មុខ Rachinees

0
2168

ភ្នំពេញ ៖ តារាប្រុសរូបសង្ហាលោក បញ្ញា សិទ្ធ ត្រូវបានប្រកាសតែងតាំងជាតារាតំណាងការផ្សព្វផ្សាយផលិតផលថ្មីពីប្រទេសថៃគឺម្សៅផាត់មុខបុរសនារី Rachinee” ពីមជ្ឈមណ្ឌលថែរក្សាសម្រស់ “ផ្កាកែវ”។

រាសីកាន់តែឡើងវិញតារាប្រុសលោក បញ្ហា សិទ្ធ បានប្រកាសជា Brand Ambassador ក្នុងរាត្រីអបអរអ្នកជំនួញខ្មែរនិងថៃ ដែលមានអ្នកស្រី សួរ ស្រីកែវ អគ្គនាយិកាមជ្ឈមណ្ឌលផ្កាកែវ និងអ្នកគ្រូ យីង អគ្គនាយិកក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលថែរក្សាសម្រស់ប្រទេសថៃ Rachiness Powder និង Upperclass បានចុះហត្ថលេខាព្រមព្រៀងធ្វើការវិនិយោគនាំចូលផលិតផលថ្មីចូលក្នុងប្រទេសកម្ពុជា ដោយមានតារាល្បីៗប្រចាំកម្ពុជាប្រមាណ៣០រូបចូលរួមជាសាក្សីនៅភោជនីយដ្ឋានក្លាសសិកក្នុងខណ្ឌទួលគោកកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

លោក បញ្ញា សិទ្ធ បានថ្លែងឱ្យដឹងថា លោកពិតជាសប្បាយចិត្តដែលលោកស្រី ផ្កាកែ និង អ្នកគ្រូ យីង ដែលសម្រេចចិត្តជ្រើសរើសលោកជាអ្នកតំណាងផលិតផលម្សៅផាត់មុខ Rachinee ដែលជាផលិតផលល្អលេខ១ពីប្រទេសថៃ ។ ល្មមលោកសម្រេចចិត្តទទួលការងារនេះ លោកបានទទួលស្គាល់ថាផលិតផលពិតជាល្អពិតប្រាកដមែន ហើយអ្វីដែលពិសេសនោះ ម្សៅផាត់នេះប្រើបានទាំងបុរសនិងនារី។ ផលិតផលនេះ គឺផលិតឡើងសម្រាប់ស្បែកមុខប្រជាជនអាស៊ីយើង ដែលឧស្សាហ៍ត្រូវកំដៅថ្ងៃ និង ត្រូវទឹកភ្លៀង ព្រោះម្សៅនេះមានចំណុចពិសេសមួយគឺ ត្រូវទឹកមិនលុប មិនបាបមុខ មិនបាត់ចេញពីមុខ ទោះបីជាត្រូវភ្លៀងខ្លាំងក៏ដោយ។ បើទៅហែលទឹកវិញគឺមិនព្រួយបារម្ភឡើយ។

លោក បញ្ញា សិទ្ធ បានប្រាប់ថា ក្នុងឱកាសអបអរប្រកាសសម្ពោធផលិតផលថ្មី  Rachiness Powder និង Upperclass នៅប្រទេសកម្ពុជា មជ្ឈមណ្ឌល “ផ្កាកែវ” មានប្រូមូសិនពិសេសដោយបញ្ជុះតម្លៃចំនួន៣០ភាគរយគ្រប់អតិថិជនទាំងអស់។  លោកក៏ថ្លែងអំណរគុណយ៉ាងខ្លាំងដល់អ្នកស្រី ផ្កាកែវ និង អ្នកគ្រូ យីង បានផ្តល់ឱកាសនិងមុខមាត់ថ្មីទៀតសម្រាប់លោក។ សូមទំនាក់ទំនងមកកាន់លខទូរសព្ទដើម្បីជាវនិងចង់ព័ត៌មានលំអិត ០១៦ ៦៤៧០០០ និង ០១២៦៤៧០០០។

ក្នុងពិធីនោះមានវត្តមាន លោក អ៊ឹម ជីវ៉ា តំណាងសិល្បករកម្ពុជា និង បានដឹកនាំតារាល្បីជាច្រើនរូបចូលរួមអបអរ ហើយក្នុងនោះក៏មានអ្នកនាង សឿង ផាន់ផាភួង, ក្រុមតារាកំប្លែង យ៉េយ៉េ , នាយហុងដា, តារាម៉ូដែល តារា វត្តី, អ្នកនាង រៀម ច័ន្ទបរមី, កញ្ញា សុផា លីនដា, កញ្ញា ញ៉ែម ស្រីពេជ្រ, អ្នកនាង ឆៃ លីដាឡែន, កញ្ញាវុទ្ធ សុគន្ធា, ក្រុមតារាប្រុសជាច្រើនរូបផ្សេងទៀត និង ក្រុមម៉ូដែលលោក ចន ផងដែរ៕

Facebook Comments
Loading...