Lionel Messi បើទោះជាសល់កុងត្រាក្នុងដៃ ក៍អាចមានសិទ្ធិចាកចេញពីក្លិបបានដែរ

0
1089

បរទេស ៖ ក្នុងកិច្ចសន្យា Lionel Messi បើទោះជាសល់កុងត្រាក្នុងដៃមែន ប៉ុន្តែ រាល់ចប់រដូវកាលម្ដងៗ រូបគេមានសិទ្ធិក្នុងការសម្រេចចិត្តថា ចង់ចាកចេញពីក្លឹបនេះ ឬ ចង់បន្ដលេងទៀត។

ការធ្លាយដំណឹងនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងត្បិតអី កម្រមានកិច្ចសន្យា លើ កីឡាករណាមានលក្ខខណ្ឌបែបនេះខ្លាំងណាស់។ ជាមួយគ្នានេះដែរ Pique ខ្សែការពារ ក្រុម Barcelona ក៏បានបង្ហាញចំណាប់ អារម្មណ៍លើរឿងមួយនេះផងដែរថា វាគឺជា រឿងសមរម្យ ហើយសម្រាប់កីឡាករដូច Messi មានសិទ្ធិសម្រេច ពីអនាគត របស់ ខ្លួននោះ។“ខ្ញុំបានដឹងរួចទៅហើយថា Messi អាចចាកចេញទៅបានគ្រប់ពេលចប់ រដូវ កាលនីមួយៗ។ ប៉ុន្តែយើងដឹងច្បាស់ថា Messi ស្រលាញ់ក្លឹបនេះប៉ុនណា ដូច្នេះហើយ ទើបមិនបានធ្វើឱ្យយើងបារម្ភនោះទេ។ គាត់សក្ដិសមសម្រាប់ការទទួលបានសេចក្ដីទុកចិត្ត មួយនេះ”៕

Facebook Comments
Loading...