អាងខ្លួនឯងមានកាំភ្លើងគ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួច ដកកាំភ្លើងវាយក្បាលភាគីម្ខាងទៀត បណ្ដាលឲ្យរងរបួលធ្ងន់ធ្ងរ

0
1000

ភ្នំពេញ ៖ អាងខ្លួនឯងមានកាំភ្លើងបុរសជើងខ្លាំងពាក់ស៊ីវិលម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច មិនដោះស្រាយគ្នាតាមសម្រួលបែរជាដកកាំភ្លើងវាយក្បាលបុរសភាគីម្ខាងទៀត បណ្ដាលឲ្យរងរបួលធ្ងន់ធ្ងរ។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី៧ ខែកញ្ញាឆ្នាំ ២០១៩  ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្បែរនិងក្រសួងមហាផ្ទៃ នៅក្នុងសង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការរៀបរាប់របស់នារីជាសង្សារបានប្រាប់ក្រុមអ្នកយកពត៍មានថា មុនពេលកើតហេតុ  រូបគាត់ទាំង២នាក់ ទើបតែជិះម៉ូតូចេញពីញាំអាហារនៅម្តុំវិមានឯករាជ្យ រួចបានធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ  ក្បែរក្រសួងមហាផ្ទៃ ក៏ជ្រុលទៅប៉ះម៉ូតូរបស់បុរសជើងខ្លាំងខាងលើម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FR-1386 ដែលធ្វើដំណើរស្របគ្នា  ប្រភព​ដ៏ដែរបន្តថា ភ្លាមនោះស្រាប់តែបុរសជើងខ្លាំងនោះ ស្ទុះមកទះកំផ្លៀងហើយដកកាំភ្លើងវ៉ៃទៅលើបុរសរងគ្រោះ បណ្តាលអោយបែកក្បាលរងរបួសធ្ងន់ធ្ងរ សន្លប់នៅនឹងកន្លែង បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ ចាប់ឃាត់ខ្លួនរួមទាំងកាំភ្លើងបុរសជើងខ្លាំងខាងលើ ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរភ្លាមៗ ចំណែកបុរសរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យធ្វើការពិនិត្យ៕

Facebook Comments
Loading...