កីឡាករ​ Bruno Fernandes ត្រូវបានក្រុម Real Madrid ​គ្រោង​នឹង​ប្រកាសជាផ្លូវការហើយ

0
981

បរទេស ៖ ​ក្រុម Real Madrid ​គ្រោង​នឹង​ប្រកាសកីឡាករ​ចំណូល​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​តែ​ម្ដង ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ ផ្តល់​តម្លៃ​ខ្លួន​គេ​ដល់​ទៅ​៦៤​លាន​ផោន នាំយកពី​ក្រុម Sporting។

កីឡាករ​ម្នាក់​នោះ​គឺ Bruno Fernandes ​របស់​ក្រុម Sporting ​ដែល​ក្លឹប​ជា​ច្រើន​នៅ​អង់គ្លេស​ចង់​បាន តែ​មិន​អាច​យក​បាន។ ​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា Real Madrid ​បាន​ផ្តល់​តម្លៃ​ខ្លួន​គេ​ដល់​ទៅ​៦៤​លាន​ផោន ​ដើម្បី​នាំ​មក​លេង​នៅ La Liga ​ហើយ​ក្លឹប Sporting ​ក៏​យល់​ព្រម​ចំពោះ​តម្លៃ​នេះ​ដែរ។ ការ​ប្រកាស​អាច​នឹង​ធ្វើ​ឡើង​នៅ​យប់​នេះ​តែ​ម្ដង។

កីឡាករ​វ័យ​២៤​ឆ្នាំ​នេះ ​ធ្វើ​បាន​ល្អ​មែនទែន​ឱ្យ​ក្រុម Sporting ​ដោយ​រក​បាន​៣២​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១៨​គ្រាប់​កាល​ពី​រដូវ​កាល​មុន។ Man Utd ​និង Spurs ​សុទ្ធ​តែ​ចង់​បាន​រូបគេ ប៉ុន្តែ​ដោយសារ​តែ​តម្លៃ​និង​លក្ខខណ្ឌ​ជា​ច្រើន​ទៀត​ទើប​ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​នាំ​យក​ទៅ​បាន៕

Facebook Comments
Loading...