ស្នាក់ការបក្សសង្កាត់សំរោង បានបើកកិច្ចប្រជុំជីវភាពបក្សប្រចាំខែ និងលើកទិសដៅបន្ត

0
744

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការបក្សសង្កាត់សំរោង បានបើកកិច្ចប្រជុំជីវភាពបក្សប្រចាំខែ ក្រោមអធិបតីលោកស្រី សក់ ស៊ីថា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង លោកលោកស៊ីម សុផង់ អនុប្រធាន លោកស៊ូ ស៊ីវុត្ថា អនុប្រធាន និងអស់លោក លោកស្រីជាក្រុមការងារចុះជួយសង្កាត់ ភូមិចំនួនប្រមាណ១០០នាក់។

ខ្លឹមសារនៃអង្គប្រជុំស្តីពីសមិទ្ធផលដែលទទួលបាន បញ្ហាប្រឈម ដំដោះស្រាយ និង​ទិសដៅដែលត្រូវលើកនៅខែកញ្ញា។ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោកស៊ូ ស៊ីវុត្ថា និងក្រុមការងារ បានចុះពិនិត្យមើលការដាក់លូពង្រីកផ្លូវ និងសួរសុខទុក្ខពលរដ្ឋក្នុងភូមិសំរោងកណ្តាលផងដែរ ហើយលោកស៊ូ ស៊ីវុត្ថា បាននាំយកថវិការរបស់លោកឃួង ស្រេង អភិ​បាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ចំនួន១០០០ដុល្លា ក្នុងការដាក់លូពង្រីកផ្លូវ នៅភូមិសំរោងកណ្តាលផងដែរ៕

Facebook Comments
Loading...