ធើន ធារ៉ា ដឹកដៃខាំ ខ្លានាង ឡើងដណ្តើមប្រាក់លានពីកីឡាករអ៊ីរ៉ង និងកីឡាករថៃ

0
845

ភ្នំពេញ ៖ កីឡាករធើន ធារ៉ា អ្នកប្រដាល់នៃក្លិបក្រសួងកសិកម្ម ជួបជាមួយកីឡាករអ៊ីរ៉ង់NIMA ខណៈកីឡាករខាំ​ ខ្លានាង អ្នកប្រដាល់មកពីក្លិបរហាប់ស្វាយប៉ាក ជួបកីឡាករថៃណុកក្រាក់ជីប ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។

កីឡាករធើន ធារ៉ា ជួបជាមួយកីឡាករអ៊ីរ៉ង់NIMA ក្នុងប្រភទទម្ងន់៦៩គីឡូ​ក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ដោយមិនទាន់ដឹងថាកីឡាករអ៊ីរ៉ងម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករអ៊ីរ៉ង់NIMA ហ្វឹកហាត់នៅប្រទេសថៃដូចនេះ ស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ៊។

ចំណែកកីឡាករធើន ធារ៉ា បន្ទាប់ពីគេមានឈ្មោះល្បីនៅស្រុកថៃ និងក្នុងប្រទេសបានមួយ​រយៈមកគេអាក់ខានលែងបានប្រកួត តែពេលនេះគេបានប្តូរក្លិបមកហាត់នៅស្រុកខ្មែរហើយដោយហាត់ជាមួយលោកគ្រូអេភូថង។ ធើន ធារ៉ា កាលពីនៅល្បីស្នៀតខ្លាំងរបស់គេ កែង កណ្តាប់ដៃ ដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន និងស្នៀតជើងទាត់កាត់ក៍ធ្វើបានល្អផងដែរ ហើយគេមានកម្ពស់ខ្ពស់ជាអំណោយផលក្នុងការវាយលក្ខណគុនខ្មែរទៀតផង។ ចាំមើរវាងធើន ធារ៉ា និងកីឡាករអ៊ីរ៉ង់NIMA នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេ​និង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះណុកក្រាក់ជីប ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម ដែលកីឡាករថៃម្នាក់នេះ​ក៍ធ្លាប់មកប្រកួត​នៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗ​របស់កម្ពុជា។

ខាំ ខ្លានាង គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុងតែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡាករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀត​ខ្លាំង​ទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំង​កីឡាករ​ជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើង​ប្រកួតឈាន​ដល់​គូឯក និងប្រកួត​លក្ខណៈមិត្ត​ភាពអន្តរជាតិ។ ​ចាំមើលរវាង​ខាំ ខ្លានាង និងកីឡាករថៃណុកក្រាក់ជីប នេះន​រណា​ជា​អ្នកឈ្នះបានប្រាក់លាន?៕

Facebook Comments
Loading...