គម្រោងផ្ទះល្វែង ជាង៤០ល្វែង កំពុងត្រៀមបង្ហាញរូបរាង នៅទឹកដីភ្នំរាប ជិតតំបន់ទេសចរណ៍

0
1596

ភ្នំពេញ ៖ ជាការពិតបច្ចុប្បន្ននេះ នៅតំបន់ភ្នំរាបកំពុងតែមានទីផ្សារដោយមានការចាប់អារម្មណ៍ច្រើន ពីអតិថិជន ក្នុងការទិញដីឡូតិ៍ ឬក៏ផ្ទះល្វែងជាដើម។ នៅក្នុងនោះគេសង្កេតឃើញថា គម្រោងមួយមានឈ្មោះថា “អេង លីហួ” កំពុងតែបោះជំហានទៅមុខយ៉ាងខ្លាំង និងទទួលបានជោគជ័យខ្លាំងជាងគេ ហើយពេលនេះបានរំលេចគម្រោងពិ​សេសបន្ថែមទៀត គឺគម្រោងផ្ទះល្វែង។

បើតាមការសង្កេតឃើញ នៅតំបន់ភ្នំរាប គឺគម្រោងមានឈ្មោះថា “អេង លីហួ” មានទីតាំងនៅ ភូមិស្រែដូនតូច សង្កាត់ពពាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានទទួលការគាំទ្រច្រើននពីអតិថិជន ដោយគម្រោងនេះមានការអភិវឌ្ឍន៍ នៅហ្នឹងកន្លែង មានកន្លែងកម្សាន្តសប្បាយ មានអ្នកទិញដីឡូតិ៍ហើយធ្វើផ្ទះនៅច្រើនន អាចបើកមុខរបររកស៊ីបាន  និងមានគម្រោងអភិវឌ្ឍន៍ជាច្រើនត្រៀម រីកដូចផ្សិត នៅទីតាំងខាងលើ។

ទន្ទឹមទៅនឹងភាពជោគជ័យនោះ លោកអេង លីហួ ដែលជាម្ចាស់ក្រុមហ៊ុន ក៏កំពុងតែត្រៀមបោះទុនធ្វើផ្ទះល្វែង ប្រមាណ៤០ល្វែង លក់ក្នុងតម្លៃសមរម្យ មានសំណង់រឹងមាំ  ទីតាំងល្អ ផ្ទះរឹងមាំ សម្រាប់លក់ជូន អតិថិជនដែលចង់មានផ្ទះរស់នៅ តំបន់ភ្នំរាប រស់នៅយ៉ាងស្រស់ស្រាយ។

ពេលនេះសំណង់ផ្ទះល្វែងប្រមាណ៤០ល្វែង បានចាប់ផ្តើមបុកគ្រឹះសាងសង់ហើយ  ដោយអតិថិជនអាចទស្សនារូបគំរូ ជ្រើសរើសប្រភេទផ្ទះដែលយើងពេញចិត្ត បានមុនគេ  ហើយអ្វីដែលសំខាន់គឺមានតម្លៃសមរម្យ ហើយបង់មុនតែ១០%-១៥% តែប៉ុណ្ណោះ។ ទួរស័ព្ទទំនាក់ទំនងលេ 0968864311, 011567444៕

Facebook Comments
Loading...