បុរសដែលជាប់នៅរូងថ្ម៤ថ្ងៃនៅបាត់ដំបងត្រូវបានគេជួយយកចេញមកខាងក្រៅបានសម្រេចហើយ

0
209

បាត់ដំបង ៖ ពេលនេះមានដំណឹងល្អខ្លះៗហើយដោយ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដោយបានចេញបញ្ជាក្រុមសង្គ្រោះផ្ទាល់ ហើយបានជួយជនរងគ្រោះយកចេញ និងបានបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យនិងព្យាបាលរបួសផងដែរ។

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សង្កេតឃើញថា នៅខេត្តបាត់ដំបង កំពុងតែមានការភ្ញាក់ផ្អើលដោយសារតែ មានករណីបុរសម្នាក់បានធ្លាក់ចូលរួងថ្ម ខណៈដែលដើររកអាចម៌ប្រចៀវ តែបែរជារអិលជើងធ្លាក់គាបជាប់ក្នុងរូងថ្មទៅវិញ ហើយចេញមកក្រៅវិញមិនបាន។

បុរសម្នាក់បានបាត់ខ្លួន៣យប់ ៤ថ្ងៃ ដោយគាបជើងជាប់ថ្មក្នុងរូងភ្នំ ក្រោយឡើងកើបអាចម៌ប្រចៀវ ហើយរអិលជើងធ្លាក់ តាំងពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ ហើយក្រុមគ្រួសារប្រទះឃើញ នៅថ្ងៃទី០៧ ខែសីហានេះ។ បើគិតមកដល់ពេលនេះ ក្រុមប្រតិបត្តិការសមត្ថកិច្ចចម្រុះជាច្រើនអង្គភាព ដឹកនាំរបស់ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក៏បានជួយសង្គ្រោះបុរសដែលរអិលជើងធ្លាក់ គាបជាប់ក្នុងរូងថ្ម នៃភ្នំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានចេញមកខាងក្រៅដោយសុវត្ថិភាពវិញហើយ មិនប៉ះពាល់ដល់ជីវិតទេ គ្រាន់តែមានរបួស ហើយក្រោយពីជួយសង្គ្រោះរួចក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ថា ក្រោយកើតហេតុ ម្តាយរបស់បុរសខាងលើ បានយល់សប្តិឃើញ ជំនឿបែបផ្លូវងងឹត មកពន្យល់សប្តិថា កាលពីពេលកន្លងទៅ បុរសនោះធ្លាប់យកកងដៃ បុរាណចំនួន១០កង និងថ្មគុជមួយចេញ ពីក្នុងល្អាងនោះ ហើយត្រូវបានម្ចាស់របស់ ប្រាប់ឲ្យយកទៅសងគេវិញ និងទុកនៅកន្លែងដើម ទើបអាចជួយបុរសខាងលើនោះបាន។

នៅក្នុងករណីជួយសង្គ្រោះនោះផងដែរ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានដឹកនាំក្រុមសមត្ថកិច្ចជាច្រើនអង្គភាព មានទាំងអង្គភាព៧១១ នៃកងពលតូចលេខ៧០, កម្លាំងនគរបាល, កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា ដើម្បីសង្គ្រោះជនរងគ្រោះខាង ហើយបានជួយជនរងគ្រោះយកចេញ និងបានបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យនិងព្យាបាលរបួស៕

Facebook Comments
Loading...