ក្តៅហ៊ុយៗ​ក្លឹប FC Barcelona ទិញបានកីឡាករJunior Firpo ពីក្លិប Real Betisហើយ

0
100

បរទេស ៖ សេចក្តី​ថ្លែងការណ៍​របស់​ក្លឹប FC Barcelona ​បាន​សរសេរ​ថា៖ “Barcelona និង Real Betis ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ក្នុង​ការ​នាំ​យក Junior Firpo លើ​តម្លៃ​ខ្លួន១៨លាន​អឺរ៉ូ​បូក​នឹង​ប្រាក់​ឧបត្ថម្ភ១២លាន​អឺរ៉ូ”ហើយ។

ដំណឹង​ផ្លូវការ​នេះ​បាន​ធ្វើ​ឲ្យ​កក្រើក​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​អ្នក​មាន​បុណ្យ​ទិញ​បាន​នូវ​បេក្ខភាព​ចំណូល​ថ្មី​ទី៦ របស់​ខ្លួន​លើ​កុងត្រា​រយៈ​ពេល៥ឆ្នាំ។ចំពោះ​តម្លៃ​ផ្តាច់​កុងត្រា​សម្រាប់​កីឡាករ​វ័យ២២ ឆ្នាំ​រូប​នេះ​ថ្លៃ​ខ្ពស់​ដល់​ទៅ២០០លាន​អឺរ៉ូ។

សម្រាប់​អ្នកចាត់ការ​លោក Ernesto Valverde នឹង​មាន​ជម្រើស​ក្នុង​ការ​សម្រេច​ចិត្ត​រវាង Firpo និង Jordi Alba នៅ​តំណែង​ការពារ​ស្លាប​ឆ្វេង​នា​រដូវ​កាល ២០១៩/២០៕

Facebook Comments
Loading...