អាជ្ញាធរខណ្ឌព្រែកព្នៅចុះ​ចែក​សេ​ចក្តី​ជូនដំណឹងដល់ផ្ទះអមសងខាង​ផ្លូវ​លេខ​១៥១ចំណុចផ្សារព្រែកព្នៅ បញ្ឈប់ការលក់ដូលើផ្លូវ និងចិញ្ចើមផ្លូវ

0
416

ភ្នំពេញ ៖ ដោយមើលឃើញ ភាពរញ៉េរញ៉ៃនិងអត់មានសណ្ដាប់ធ្នាប់យកផ្លូវនិង ចិញ្ចើម ផ្លូវធ្វើជាកន្លែង លក់ដូរនិងការចតយានជំនិះផ្សេងៗគ្មានសណ្តាប់ធ្នាប់ ស្ថិត​នៅ​មុខ​ផ្សារ​ព្រែក​ព្នៅ តាមបណ្តោយផ្លូវលេខ១៥១ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែក​ព្នៅ​នោះ កាល​ពីព្រឹក ថ្ងៃទី០៣ ខែសីហា អាជ្ញាធរខណ្ឌព្រែកព្នៅ បានចុះ​ទៅចែក​សេ​ចក្តី​ជូន​ដំណឹង និងប្រាប់តាម​ផ្ទះអមសងខាងផ្លូវដែលយកផ្លូវ និង​ចិញ្ចើម​ផ្លូវ​លក់ដូ និង​ជួលបន្ត បញ្ឈប់ធ្វើសកម្មភាព ចាប់ពីថ្ងៃទី០៥ ខែសីហា នេះតទៅ។

ក្នុងការចុះទៅចែកសេចក្តី​ជូន​ដំណឹង នៅមុខផ្សារព្រែកព្នៅ នេះបានធ្វើឡើង ក្រោ​យពីមានការរិះគន់ របស់ប្រជាពលរដ្ឋជាច្រើនថា ប្រធានផ្សារ អនុញ្ញាតឱ្យ​មាន​ការលក់ដូរ នៅលើផ្លូវ និងលើចិញ្ចើមផ្លូវ ហើយរ៉ឺម៉កម៉ូតូចតគ្មាន​សណ្តាប់ធ្នាប់​ដែល​បណ្តា​លឱ្យ​ខូច​សណ្ដាប់ធ្នាប់ ក៏ដូចជាការកកស្ទះចរាចរណ៍ជាបន្ដបន្ទាប់រាល់​ថ្ងៃ។

ដោយឃើញស្ថានភាពបែបនេះ លោកហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌព្រែកព្នៅ​ បាន​ដឹកនាំកម្លាំងខណ្ឌ និងសង្កាត់ចុះ​ណែនាំ​ឱ្យ បងប្អូនអាជីវករ​លក់ដូរ​នៅ​ក្រៅ​ផ្សារ​កុំយក ​ផ្លូវនិងចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ និងកន្លែង​ចតរថយន្ដ​យានជំ​និះ​ផ្សេងៗ បើពុំនោះ​ទេនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌនិងចុះរៀបចំសណ្តាប់ធ្នាប់ នៅ​លើផ្លូវ១៥១នេះបើប៉ះពាល់របស់របរ និងទ្រព្យសម្បត្តិ ដែលដាក់តាំងលក់លើផ្លូវ និង​ចិញ្ចើមផ្លូវ រដ្ឋបាលខណ្ឌមិនទទួលខុសត្រូវនោះឡើយ។

ក្នុងការចុះទៅចែកសេចក្តី​ជូន​ដំណឹង រដ្ឋបាលខណ្ឌ​ក៏បាន​ណែនាំ​ឱ្យ ប្រជាពលរដ្ឋ ដែល​​មានផ្ទះអមសងខាងផ្លូវដែលយកផ្លូវ និង​ចិញ្ចើមផ្លូវលក់ដូ និង​ជួលបន្ត ហើយចត​យាន​យន្ដផ្សេងៗនៅ​តាមបណ្តោយផ្លូវលេខ១៥១ រហូតហួសផ្សារព្រែកព្នៅនេះ ត្រូវ​គោរ​ព​តាម​ការណែ​នាំ​ទាំង​នេះ ដើម្បី​កុំ​ឱ្យ មានការ​កកស្ទះ​ចរាចរណ៍ជាបន្តទៀត សម្រា​ប់ប្រ​ជា​ពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនេះ។

ជាមួយគ្នានោះ សមត្ថកិច្ចក៍បានសុំណូមពរឲ្យប្រជាពលរដ្ឋចូលរួម​សហការ ទាំងអស់​គ្នាដើ​ម្បី ធ្វើយ៉ាងណា បង្កើន​សោ​ភណ្ឌ​ភាព ក៏ដូចជា ការជួយ​សម្រួល ការកកស្ទះ​ចរាចរ ដែល​បណ្ដា​ល មកពីយកផ្លូវ និង​ចិញ្ចើមផ្លូវលក់ដូ និង​ជួលបន្ត ហើយចត​យាន​យន្ដផ្សេង​ៗ គ្មាន​សណ្ដាប់ធ្នាប់ជាដើម។ ជាងនេះទៅទៀតវាងាយ​ស្រួលដល់សមត្ថកិច្ច​គ្រប់ គ្រង​បញ្ហា សន្ដិសុខនិងទប់ស្កាត់ បទល្មើស​ផ្សេងៗផងដែរ៕

Facebook Comments
Loading...