អគ្គិភ័យកំពុងឆាបេះ ចំណតក្រោមដីផ្សារអូឡាំព្យាម៉លនៅចំណុចខាងជាន់ក្រោមផ្ទាល់ដី

0
897

ភ្នំពេញ ៖ អគ្គីភ័យកំពុងតែឆាបឆេះនៅចំណុចផ្សារអូឡាំព្យាម៉ល នៅចំណុចខាងជាន់ក្រោមផ្ទាល់ដីចំណតរថយន្ត នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រទី ០២ ខែសីហាឆ្នាំ២០១៩។

តាមការអោយដឹងជាជំហានដំបូងមិទាន់ដឹងថាឆេះមកពីមូលហេតុអ្វីទេ នៅក្នុងចំណតជាន់ផ្ទាល់ដីបង្កជាផ្សែងខ្មួលខ្មាញ់បាញ់ឡើងទៅលើធ្វើឲ្យបុគ្គលិកប្រចាំការនៅទីនោះនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យទៅអន្តរាគមន៍និងហៅរថយន្តពន្លត់អគ្គីភ័យទៅពន្លត់។តាមសេចក្តីរាយការណ៍បានបន្តថានៅក្នុងអគ្គិភ័យនោះពុំបណ្ដាលឱ្យមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេហើយចំនួននៃការខូចខាតរថយន្តក៏គេនៅមិនទាន់ដឹងនៅឡើយដែរ។

សមត្ថកិច្ចបានដឹងថា ទីតាំងដែលអគ្គីភ័យឆាប់ឆេះផ្ដើមចេញពីដំបូងចេញពីឃ្លាំងស្តុកសម្ភារៈសំណង់នៅជាន់ផ្ទាល់ដីខាងក្រោមអគារ តែគិតដល់ពេលនេះអគ្គិភ័យបានរលត់ស្ទើរទាំងស្រុងហើយ ប៉ុន្តែតួលេខទំហំនៃការខូចខាតនៅមិនទាន់បានបញ្ជាក់ឡើយទេ។តាមសេចក្តី រាយការណ៏ដដែលបានបន្តថាមូលហេតុដែលបណ្ដាលអគ្គិភ័យនេះទេនៅមិនទាន់ដឹងនៅឡើយទេខណៈដែលសមត្ថកិច្ចកំពុងតែសាកសួរនិងស្រាវជ្រាវរកពីមូលហេតុប៉ុន្តែបើតាមការសន្និដ្ឋានជាជំហានដំបូងថាអគ្គិភ័យនេះផ្ដើមឡើងដោយការឆ្លងចរន្តអគ្គិសនីដែលជាទីតាំងស្តុកសម្ភារៈសំណង់៕

Facebook Comments
Loading...