ឪពុក​របស់​កីឡាករ​​ក្រុមArsenalម្នាក់​បាន​គេ​ប្រទះ​ឃើញសាកសព​របស់​មនុស្ស​ម្នាក់ក្នុង​បរិវេណ​ផ្ទះកីឡាករElneny

0
859

កីឡាបរទេស ៖ សាកសព​របស់​មនុស្ស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ ​ក្នុង​បរិវេណ​ផ្ទះ​របស់​កីឡាករ Elneny ​របស់​ក្រុម Arsenal ​ក្បែរ​នឹង​កន្លែង​ការដ្ឋាន​សាងសង់​មួយ ​ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​នៅ​ប្រទេស​អេហ្ស៊ីប។

ប៉ូលិស​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ករណី​នេះ ក្រោយ​ពី​មាន​ការ​រាយការណ៍​ដោយ​ឪពុក​របស់​កីឡាករ Elneny ​ផ្ទាល់។ នៅ​ផ្ទះ​របស់​កីឡាករ​នេះ ​គឺ​ក្បែរ​នឹង​កន្លែង​ការដ្ឋាន​សាងសង់​មួយ ​ប៉ុន្តែ​ប៉ូលិស​នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​បាន​នៅ​ឡើយ​ទេ ​ថា​ជា​រឿង​ឃាតកម្ម​ឬ​យ៉ាង​ណា​នោះ។ ដោយ​ឪពុក​របស់​កីឡាករ​ខាង​លើ​ប្រទះ​ឃើញ​សាកសព​នៅ​សួនច្បារ​ក្រោយ​ផ្ទះ។

ខ្សែ​បម្រើ​ខាង​លើ​នេះ ​មិន​មាន​ក្នុង​ការ​ប្រកួត​មិត្តភាព​ឱ្យ​ក្រុម Arsenal ​ឡើយ ​ហើយ​មាន​ប្រភព​ខ្លះ​បញ្ជាក់​ថា​រូបគេ​ត្រៀម​ចាកចេញ​ពី​ក្លឹប​កាំភ្លើង​ធំ​ហើយ។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ លេង​ឱ្យ​កាំភ្លើង​ធំ​៣​ឆ្នាំ ​បង្ហាញ​ខ្លួន​៨៩​ប្រកួត ​តែ​រក​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ៕

Facebook Comments
Loading...