ជនជាតិនីសេរីយ៉ា៣នាក់ នាំយកគ្រឿងញៀន២១ដុំមកក្រុងភ្នំពេញបម្រុងចែកចាយត្រូវបានសមត្ថកិច្ចបង្ក្រាប

0
807

ភ្នំពេញ ៖ ជនជាតិនីសេរីយ៉ា៣នាក់ រួមនិងគ្រឿងញៀនចំនួន២១ដុំ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ បើកការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាប កាលពីវេលាម៉ោង២០ និង ០០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចក្នុងផ្ទះសំណាក់ (យីហោ ) តូនី ផ្លូវបេតុង ភូមិត្នោតជ្រុំ៥ សងា្កត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់អោយដឹងថា ប្រតិបត្ដិការនេះ ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដោយមានការសម្របសម្រួលពី លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។

ជនសង្ស័យទាំង ៣នាក់ ដែលត្រូវឃាត់ខ្លួន -ទី១ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKAJONASCHIBU DO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ នីសេរីយ៉ា មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ។ -ទី២ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះសំណាក់ តូនី ផ្លូវបេតុង ភូមិត្នោតជ្រុំ៥ សងា្កត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

-ទី៣ឈ្មោះ DAVIS CANKWDO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនសង្ស័យទាំង០៣នាក់ សមត្ថកិច្ចកំពុងធ្វើការសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕

Facebook Comments
Loading...