អាជ្ញាធរខណ្ឌព្រែកព្នៅ ចុះធ្វើអនាម័យ សំអាតស្ពានព្រែកព្នៅ

0
723

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌព្រែកព្នៅបានបង្កើន ការយកចិត្តទុកដាក់លើការងារ សណ្ដា​​ប់​ធ្នាប់ បរិស្ថាន អនាម័យ នៅតំបន់ស្ពានព្រែកព្នៅ ជារាងរាល់ថ្ងៃតែម្តង ហើមួយសប្តាហ៍អាជ្ញាធរខណ្ឌធ្វើការសំអាតជាលក្ខណៈទ្រុងទ្រាយធំម្តង ដែលមាន​ការ​ចូលរួមពីមន្ទីរសាធារណៈការ តាមរយៈសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ិនទ្រី ផងដែរ។

ដោយ​អនុវត្ត​តាម​ការណែនាំ​ពី​លោក សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិ​បាល​ខណ្ឌ​​ព្រែកព្នៅ ដើម្បី​ពង្រឹង​សុវត្ថិភាព​ និងបង្កើន ការយកចិត្តទុកដាក់លើការងារ សណ្ដា​ប់​ធ្នាប់ បរិស្ថាន អនាម័យ នៅតំបន់ស្ពានព្រែកព្នៅ លោកជា ខេមា អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីជាច្រើននាក់ទៀត និងមាន​ការ​ចូល​រួមពីក្រុមហ៊ុនស៊ិនទ្រី ផងបាន​ចុះ​បោសសំអាតស្ពានព្រែកព្នៅ កាលពីថ្ងៃទី២៧ ខែវិច្ចកក្កដា ឆ្នាំ២០១៩នេះ។

លោកជា ខេមា បានឲ្យដឹងថា នៅក្នុង​ការសម្អាតស្ពាននេះ ទី១បាញ់ទឹកតាមបំពង់​លូលើស្ពាន​ដែល​កកស្ទះ​ដោយដី ទី២បោសសំរាម និងលាងសម្អាតធុលីដី និងទី៣កាត់ស្មៅតាម​ជើង​ស្ពាន​ឲ្យមាន​សោ​ភ័ណ្ណភាពល្អ។ ចំពោះកំណកដី នៅគល់ស្ពាន និង ផ្នែកខាងលើ ស្ពានត្រូវ រៀបចំកម្មវិធី សំ​អាត​ក្នុង១សប្ដាហ៍ម្ដង ដោយសាលាខណ្ឌស្នើសុំរថយន្ដសំអាត ពីមន្ទីរ​សា​ធារណៈការ តាម​រយៈសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពីក្រុមហ៊ុនស៊ិនទ្រី ផង​ដែរ។

លោកបន្តថា បើតាមប្រសាសន៍របស់លោកសុខ សម្បត្តិ បានណែនាំដល់មន្ដ្រីជំនាញ កំលាំងសណ្ដាប់ធ្នាប់ខណ្ឌ និងអាជ្ញាធរ សង្កាត់ព្រែកព្នៅ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀប​រយ​សាធា​រ​ណៈ នៅតំបន់ស្ពានព្រែកព្នៅ ឲ្យបានល្អប្រសើរ ទាំងសោភ័ណ​ភាព របៀ​បរៀបរយ ទាំងសណ្ដាប់ធ្នាប់ល្អ និងសម្រួលចរាចរណ៍ឲ្យបានល្អប្រសើរកុំឲ្យមាន​ការ​កក​ស្ទះ។

លោកបានបញ្ជាក់ថា ក្នុងការបាញ់ទឹកសំអាតអនាម័យបរិស្ថាននៅស្ពានព្រែកព្នៅ នាថ្ងៃនេះក៍ដើម្បីត្រៀមទទួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីពិនិត្យការដ្ឋានសំណង់ ពហុកីឡាដ្ឋានជាតិ មរតកតេជោ និងសំណេះសំ​ណាលជាមួយកម្មករ នាពេលខាងមុខ។ ជាមួយនេះផងដែរក្រុមការងារក៍បាន ត្រូវណែនាំផ្សព្វ​ផ្សាយ ជូនដល់ប្រជាពល ដែលរស់នៅតំបន់នេះ ឲ្យចេះសំអាត អនាម័យបរិ​ស្ថាន តាមលំនៅដ្ឋាន និងតំបន់ដែលពួកគាត់រស់នៅ ធ្វើយ៉ាងណាជួយលើកស្ទួយ​សម្រស់​ខណ្ឌព្រែកព្នៅរបស់យើងទាំងអស់គ្នា៕

Facebook Comments
Loading...