គ្រាន់​តែ​ជា​ការ​ប្រកួត​មិត្តភាព​ប៉ុណ្ណោះ ​កីឡាករSpurs ​លេង​កាច​ធ្វើឲ្យកីឡាករ Man Utd ​ជា​ច្រើន​ត្រូវ​ទ្រោម​ខ្លួន

0
974

កីឡាបរទេស ៖ Mauricio Pochettino ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​សុំទោស​ចំពោះ​ក្រុម Manchester United ​ក្រោយ​ពី​កីឡាករ​របស់​ខ្លួន​លេង​សាហាវ​ពេក ​ក្នុង​ការ​ប្រកួត​មិត្តភាព​កន្លង​ទៅ​នេះ។

Man Utd ​បាន​យក​ឈ្នះ​ក្រុម Spurs ​ក្នុង​លទ្ធផល ២-១ ប៉ុន្តែ​ការ​ប្រកួត​នេះ​ហាក់​ដូចជា​តឹងតែង​ខ្លាំង។ មាន​កីឡាករ Man Utd ​ជា​ច្រើន​ត្រូវ​ទ្រោម​ខ្លួន ដោយ​សារ​តែ​ខាង​កីឡាករ Spurs ​លេង​កាច​ពេក។

ជាក់​ស្ដែង Moussa Sissoko ​បាន​ធាក់​កីឡាករ Daniel James ​ដែល​ដួល​ទៅ​លើ​ស្មៅ​ទៅ​ហើយ ប៉ុន្តែ​ក៏​មិន​ទទួល​បាន​កាត​ក្រហម​នោះ​ទេ។ ខណៈ​ដែល Dele Alli ​វិញ សម្រាប់​ការ​ប្រកួត​នេះ​ក៏​លេង​កាច​ថែម​ទៀត។កាយ​វិការ​នេះ​ហើយ ទើប​បាន​ជា​លោក Pochettino ​សុំទោស​ចំពោះ​ក្រុម Man Utd ​វិញ ​ដោយ​នេះ​គ្រាន់​តែ​ជា​ការ​ប្រកួត​មិត្តភាព​ប៉ុណ្ណោះ ​មិន​គួរ​ណា​កីឡាករ​ក្រុម​ខ្លួន​លេង​កាច​និង​ប្រឹងប្រែង​ខ្លាំង​យ៉ាង​នេះ​នោះ​ទេ។ ​លោក​ក៏​រំពឹង​ថា​គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម​យល់​ពី​ស្ថានភាព​ក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ៕

Facebook Comments
Loading...