មឿង សុខហ៊ុច ស្វាគមន៍កីឡាករថៃមកសងសឹក ខណៈឡុង សំណាង ឡើងសាកកណ្តាប់ដៃ

0
503

ភ្នំពេញ ៖ កីឡាករមឿង សុខហ៊ុច អ្នកប្រដាល់នៃពុទ្ធ​សេរីវង្សពោ​សែន​ជ័យកីឡា ស្វាគមន៍កីឡាករថៃផាកភុំ វស៊ុងនឹន មកសងសឹក ខណៈកីឡាករឡុង សំណាង អ្នកប្រដាល់របស់ក្លិបសាលវ័ន្តកីឡា សាកកណ្តាប់ដៃជាមួយណាត់តាផុន គៀតអាវន រីឯកីឡាករអេលីត ភក្តី អ្នកប្រដាល់ឆ្មារសរសែនសុខគុនខ្មែរ ជួបកីឡាករអាល់ហ្សេរីAmrane Iskounen នៃការ​ប្រកួតលក្ខណៈមិត្តភាពអន្តរៈ​ជាតិ​ នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃសៅរ៍ទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

កីឡាករមឿង សុខហ៊ុយ ត្រូវបានគេមើលឃើញថាឡើងវ៉ៃស្ទើររាល់សប្តាហ៍តែម្តង ពិសេសនៅសង្វៀនស៊ីអិនស៊ីនេះ ​ហើយលើកនេះគេ​ត្រូវជួបជាមួយកីឡាករជនជាតិថៃផាកភុំ វស៊ុងនឹន ក្នុងប្រភេទទ​ម្ងន់៦៦គីឡុ​ក្រាម មកសងសសឹកមឿង សុខហ៊ុច វិញដែលការប្រកួតលើកមុនគេប្រកួតចាញ់ហាក់មិនអស់ចិត្ត។

មឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងកណ្តាប់ដៃ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ ការ​វាយ​ចេ​ញ​របស់សុខហ៊ុច ​ធ្ងន់ តែរាងយ៉ឺតបន្តិច ចំ​ណុ​ច​ខ្សោ​យរបស់គេ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោយទាំងនេះ។ ចាំមើលមឿង សុខហ៊ុច អាច​យក​ឈ្នះ កីឡា​ករថៃផាកភុំ វស៊ុងនឹន នេះទៀងបានដែរឬណា?។

ចំណែកកីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការ​គាំទ្រយ៉ាង​ច្រើ​ន​​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការ​ចេះប្រើក្បាច់​គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូ​ល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វ​ដ៍ខ្លាំង​រ​បស់គេ​ផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់ ក្នុងនោះ​ប្រកួតជាមួយ​កីឡាករបរទេសជាពិសេសជាមួយកីឡាករថៃ៣២ប្រកួតមិនដែលចាញ់ឡើយ។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ឡុង សំណាង មួយ​រយៈ​ចុងក្រោយនេះ​កំ​ពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំ​ណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ឡុង សំណាង ពិតជាពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជាតិនិងអន្តរជាតិ​។ ក្នុងការជួបប្រកួតជាមួយកីឡាករថៃណាត់តាផុន គៀតអាវន ក្នុងប្រភេទទម្ងន់៦៣.៥គ.ក្រនេះក៍ត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ឡុង សំ​ណាង ប្រាកដ​ជា​ឈ្នះ​ទៀត​ជាក់​ជាមិន​ខាន ព្រោះគេកំពុងតែ​ឡើងកូដខ្លាំង ហើយណាមួយក្នុងទឹក​ដីខ្លួនឯង​ទៀតផង។ ចាំមើល​កី​ឡាក​រ​សែម ណាង អាចយកឈ្នះលើកីឡាករថៃណាត់តាផុន គៀតអាវន បានដែរឫយ៉ាង​ណា?​។

ដោយឡែកអេលីត ភក្តី ជួបកីឡាករអាល់ហ្សេរីAmrane Iskounen អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករកម្ពុជា ជាកីឡាករជើងថ្មីទើបឡើងកូដ ហើយក្នុងការប្រកួតនេះមិនមានអ្នកណាហ៊ានអះអាងមុនថា កីឡាករណាជាអ្នកឈ្នះនោះទេ៕

Facebook Comments
Loading...