រឿងអាស្រូវស្រីញីលោកអ៊ង រី ត្រូវបានក្រសួងយុត្តិធម៏សម្រេចផ្លាស់ការងារ ពីព្រះរាជអាជ្ញារងកោះកុងមកក្រសួងយុត្តិធ័មវិញ

0
1102

ភ្នំពេញ ៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការអោយ លោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ឲ្យមកបម្រើ ការងារនៅក្រសួងយុត្តិធម៌ជាបណ្តោះអាសន្នវិញ នាថ្ងៃទី ២៤កក្ដដា ឆ្នាំ២០១៩នេះ ហើយត្រូវមានវត្តមាននៅក្រសួងយុត្តិធម៌រៀងរាល់ម៉ោងធ្វើការ។

គួរបញ្ជាក់ថាលោក អ៊ង រី ត្រូវស្ត្រីម្នាក់អះអាងថាជាប្រពន្ធ ស្របច្បាប់តាមទាន់រឿងនាំស្រីស្នេហ៍ចូលផ្ទះសំណាក់ យីហោស្រែនាង ក្នុងសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមនកាលពីប៉ុន្មានថ្ងៃមុននេះ រហូតដល់មានការឈ្លោះប្រកែកគ្នា បង្កការភ្ញាក់ផ្អើលដល់ បងប្អូនប្រជាពលរដ្ឋនៅជិតនោះ ហើយមានការផ្សព្វផ្សាយ លើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងផុលផុស។ បញ្ហាចោទប្រកាន់នោះ លោនអ៊ង រី ធ្លាប់បានប្រាប់អ្នកកាសែតថា លោកបានលែងលះជាមួយប្រពន្ធតាមផ្លូវតុលាការរួចហើយ៕

Facebook Comments
Loading...