មិនដឹងជាខឹងរឿងអីបានជារថយន្តស៊េរីទំនើបសាំយ៉ុងមួយគ្រឿងបុកក្បាលនាគពុះចែកទ្រូវផ្លូវក្រឡាប់ផ្ងាជើងខ្លួនឯង

0
819

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវពេញទំហឹងបណ្តាលរថយន្តក្រឡាប់ផ្ងាជើងឡើងលើសំណាងល្អអ្នកបើកបរនិងអ្នកដំណើរលូនចេញពីរថយន្តរងរបួសស្រាល ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២២ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខផ្សារហេង លីតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្តស៊េរីទំនើបសាំយ៉ុងមួយគ្រឿងបោះពួយក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើងលើនិងរងកាខូចខាតបែកទ្វាររថយន្តខាងមុខយ៉ាងដំណំ។ចំណែកអ្នកបើកបរនិងអ្នករួមដំណើរបានលូនចេញពីរថយន្តរងរបួសស្រាលរួចនាំគេចខ្លួនចេញពីកន្កែងកើតហេតុបាត់អស់។រីឯក្បាលនាគពុះចែកទ្រូវផ្លូវរងការខូចខាតបែកតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...