គួរអោយអាសូរក្មេងស្រីភ្លោះ២នាក់ អាយុទើប៤ឆ្នាំ ធ្លាក់ក្នុងអណ្ដូងទឹក លង់ស្លាប់យ៉ាងអាណោចអាធ័ម

0
431

កំពត ៖ ក្មេងស្រី២នាក់បងប្អូន ដែលជាកូនភ្លោះ ទើបមានអាយុ៤ឆ្នាំ បានធ្លាក់ចូលក្នុងអណ្តូង លង់ទឹកស្លាប់ទាំង២នាក់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិអូរកណ្ដោលឃុំទទុង ស្រុកដងទង់។

ក្មេងស្រីរងគ្រោះទាំង២នាក់ មានទី ១ឈ្មោះជត សៀវម៉ីអាយុ4ឆ្នាំ និងទី២ ឈ្មោះជត សៀវមួយ ភេទស្រី អាយុ4ឆ្នាំ(ជាកូនភ្លោះ)ឪពុកឈ្មោះ ទឹម កុសល់ អាយុ35ឆ្នាំ មានម្ដាយឈ្មោះយឹម ស្រីមិចអាយុ32ឆ្មាំ។

បើតាមប្រភពបញ្ជាក់ថា ឪពុកម្តាយក្មេងស្រីទាំងពីរចេញទៅរកស៊ីនៅខេត្តព្រះសីហនុ ដោយទុកក្មេងទាំអពីរនៅជាមួយជីតា និងជីដូន ហើយដោយគាត់រវល់ដឹកគោចូលក្រោលនិងធ្វើបាយទឹក ភ្លេចមើលចៅតែមួយភ្លែតក្មេងស្រីទាំងពីររអិលជើងធ្លាក់ក្នុងអណ្ដូងទឹកជំរៅ៣ម៉ែត្រចម្ងាយប្រមាណ១០ម៉ែត្រពីផ្ទះ បណ្ដាលឲ្យលង់ស្លាប់ទាំងពីរនាក់បងប្អូនតែម្តង។

សមត្ថកិច្ចបន្ទាប់ពីធ្វើកោសល្យវិច័យរួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...