រថយន្តដឹកទំនិញមួយគ្រឿងត្រូវអគ្គិភ័យបំផ្លាញ នៅភូមិតាងៅសង្កាត់និរោធ

0
1105

ភ្នំពេញ ៖ អគ្គិភ័យបំផ្លាញរថយន្តធុនធំដឹកទំនិញមួយគ្រឿង ដែលផ្ទុកទំនិញប្រមាណ១០មុខ កាលពីវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះនៅមុខឃ្លាំងស្តុកទំនិញមួយកន្លែងស្ថិតក្នុងភូមិតាងៅសង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ មកដល់និងម៉ោង៨និង៣០នាទីថ្ងៃដដែលនេះសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុនោះទេ។

សាក្សីបាននិយាយថានៅមុនម៉ោងកើតហេតុរថយន្តខាងលើនេះបានឈប់នៅមុខឃ្លាំងចំណុចកើតហេតុក៏ស្រាប់តែមានហេតុការណ៍ឆេះនេះតែម្តង។ពត័មានបន្ថែមរង់ចាំការស្រាវជ្រាវរបស់សមត្ថកិច្ច៕

Facebook Comments
Loading...