ជនសង្ស័យចំនួន០១នាក់ ត្រូវបានកម្លាំងផ្នែកជំនាញឃាត់ខ្លួន ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
348

ភ្នំពេញ ៖ ជនសង្ស័យចំនួន០១នាក់ ត្រូវបានកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ ធ្វើការឃាត់ខ្លួន ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៣ និង៣០នាទី នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ទួល ចាន់ណៃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈដកហូត១.គ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន០១កញ្ចប់ថង់តូច ២.ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១W ៩៩០៨ ចំនួន០១គ្រឿង ៣.ទូរសព្ទ៍ដៃចំនួន០១គ្រឿង

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងផ្នែកជំនាញ បានសហការជាមួយកម្លាំងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ បានដាក់គោលដៅត្រួតពិនិត្យគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងក៍ប្រទះឃើញជនសង្ស័យទាំង០១នាក់ខាងលើ ជិៈម៉ូតូ០១គ្រឿង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដោយមានការសង្ស័យកម្លាំងយើងក៍បានឃាត់អោយឈប់ដើម្បីត្រួតពិនិត្យ ឆែកឆេរ រួចក៍ប្រទះឃើញគ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន០១កញ្ចប់ថង់តូច ដែលជនសង្ស័យឈ្មោះ ទួល ចាន់ណៃ បានលាក់ទុកក្នុងកញ្ចប់បារី ក្នុងហោប៉ៅខោខាងឆ្វេង។ ភ្លាមនោះកម្លាំងយើងក៍បានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ជមាន(មានសារធាតុញៀនក្នុងទឹកនោម)។បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...