ធើន ធារ៉ា និងពុយ វណ្ណៈ ជួបកីឡាករថៃ រីឯឡុង ជិនជួបកីឡាករអ៊ីរ៉ង់

0
938

ភ្នំពេញ ៖ កីឡាករធើន ធារ៉ា អ្នកប្រដាល់នៃក្លិបក្រសួងកសិកម្ម ជួបជាមួយកីឡាករថៃនឹងត្រាក់កាន ខណៈកីឡាករពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងខេត្តពោធិសាត់ ជួបកីឡាករថៃចៅប៊យ រីឯកីឡាករឡុង ជិន អ្នកប្រដាល់របស់ក្លិបខ្លារខិនមានរិទ្ធជួបកីឡាករអ៊ីរ៉ង់Ghodratisraskan នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ។

កីឡាករធើន ធារ៉ា ជួបជាមួយកីឡាករថៃនឹងត្រាក់កាន ក្នុងប្រភទទម្ងន់៦៩គីឡូ​ក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែជាច្រើនលើកមកហើយមានឈ្នះ មានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ៊។

ចំណែកកីឡាករធើន ធារ៉ា បន្ទាប់ពីគេមានឈ្មោះល្បីនៅស្រុកថៃ និងក្នុងប្រទេសបានមួយ​រយៈមកគេអាក់ខានលែងបានប្រកួត តែពេលនេះគេបានប្តូរក្លិបមកហាត់នៅស្រុកខ្មែរហើយដោយហាត់ជាមួយលោកគ្រូអេភូថង ហើយមិនទាន់ដឹងថាស្នៀតប្រកួតរបស់គេនៅខ្លាំងដូចមុនឬយ៉ាងណានោះទេ។ ធើន ធារ៉ា កាលពីនៅល្បីស្នៀតខ្លាំងរបស់គេ កែង កណ្តាប់ដៃ និងជើងទាត់កាត់ ហើយគេមានកម្ពស់ខ្ពស់ជាអំណោយផលក្នុងការវាយលក្ខណគុនខ្មែរទៀតផង។ លោកគ្រូអេ ភូថង លើកឡើងថាកីឡាករធើន ធារ៉ា កាលពីមុន គឺកីឡាករថៃនឹងត្រាក់កាន មិនមែនជាដៃគូរបសើគេទេ តែយ៉ាងណាលោកគ្រូអេភូថង នៅតែសង្ឃឺមលោកសិស្សរបស់លោកថានិងឈ្នះលើកីឡាករថៃនេះដដែល។ ចាំមើរវាងធើន ធារ៉ា និងនឹងត្រាក់កាន នរណាជាអ្នកឈ្នះ?។

រីឯកីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃចៅប៊យ ក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេពីមុនមកក្នុងកម្មវិធីនេះ តែយ៉ាងណាកីឡាករថៃគេរឹងមាំ កម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង។ ចំណែកកី​ឡាករពុយ វណ្ណៈ គេមានស្នៀតប្រយុត្តិល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ និងជើងទាត់តែម្តង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ដោយប្រើបានលឿន ហើយ​ធ្ងន់ថែមទៀត។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ ជាអ្នកឈ្នះឬកីឡាករថៃ ចៅប៊យ?។

ដោយឡែកកីឡាករឡុង ជិន ត្រូវជួបជាមួយកីឡាករអ៊ីរ៉ង់Ghodratisraskan ក្នុងប្រភឹទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករអ៊ីរ៉ង់ម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។ ចំណែកឡុង ជិន បច្ចប្បន្នត្រូវបានអ្នកតាមដានលើកឡើងថា គេជា​អ្នក​ប្រដាល់​វ័យក្មេង​​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​លឿន និង​រហ័ស ​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​។ មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន ​និង​មាន​ផ្លែ​ល្អ​ថែមទៀត។ ​គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទេ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ហើយ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​រួម​ជាតិ ដែល​ជា​ជើង​ខ្លាំងៗ​ច្រើន​នាក់​ហើយ។ ដូច្នេះក្នុងការប្រកួត​នេះ ឡុង ជិន មានភាគរយឈ្នះច្រើនលើកីឡាករអ៊ីរ៉ង់Ghodratisraskan៕

Facebook Comments
Loading...