នារីវ័យ១៩ឆ្នាំម្នាក់ខឹងនឹងប្ដីស្ដីបន្ទោសថា គិតតែលេងហ្គេមនឹងទៅខោអាវកុំបោក ដាច់ចិត្តចងកសម្លាប់ខ្លួន

0
102

ភ្នំពេញ ៖ នារីវ័យ១៩ឆ្នាំម្នាក់ខឹងនឹងប្ដីស្ដីបន្ទោសថា គិតតែលេងហ្គេមនឹងទៅខោអាវកុំបោក ស្រាប់តែខឹងហើយបានសម្រាច់ចិត្តចងក បញ្ចប់ជីវិតខ្លួនឯងស្លាប់ក្នុងបន្ទប់ជួលតែម្ដង ដែលហេតុការណ៍នេះបានបង្កការផ្ញាក់ផ្អើលកាលពីវេលាម៉ោង១១នឹង០៥នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលលេខ១៧ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះ ហឿន សុខលីដា ភេទ្រស្រីអាយុ១៩ឆ្នាំមុខរបរកម្មការនីរោងចក្រ នឹងមានស្រុកកំណើតនៅភូមិរបស់់ខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត។ រីឯបុរសជាប្តីមានឈ្មោះ មុត សុខណា អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគឺបុរសជាប្ដីបានស្ដីបន្ទោសទៅប្រពន្ធខ្លួនថាគិតតែលេងហ្គេមនឹងទៅខោអាវកុំបោក ស្រាប់នារីជាប្រពន្ធតបថា​ថីចុះបើពិបាករស់នៅជាមួយគ្នាខ្លាំងខ្ញុំទៅនៅជាម៉ែខ្ញុំវិញក៏បានដែរ ភ្លាមនោះបុរសជាប្ដីកលែងមាត់ហើយ​ក៏ដើរចេញក្រៅទៅ។ លុះមកដល់ថ្ងៃកើតហេតុបងបង្កើតនឹងប្ដីបានចេញទៅធ្វើការ ឯនារីរងគ្រោះ(សព) បានប្រាប់ថានាងមិនទៅធ្វើការទេនាងទៅស្រុក លុះបងបង្កើតជនរងគ្រោះចេញពីធ្វើការមកដល់បន្ទប់ជួលស្រាប់តែប្រទះឃើញប្អូនរបស់ខ្លួនចងកស្លាប់បាត់ទៅហើយ ទើបខលទៅប្រាប់បុរសជាប្ដី​ជនរងគ្រោះមក ហើយរាយការណ៍ជូនសម្ថតកិច្ចចុះមកធ្វើការត្រួតពិនិត្យ។ ក្រោយពេលកើតហេតុសម្ថតកិច្ចជំនាញចុះមកដល់ធ្វើការត្រួតពិនិត្យទៅលើសាកសព ទើបសម្ថតកិច្ចសនិដ្ឋានថាសាពសពខាងលើពិតជាស្លាប់ដោយសាតែចងក សម្លាប់ខ្លួននេះពិតមែន។ បច្ចប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Facebook Comments
Loading...