ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
780

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ធ្វើការឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៧និង៣០នាទី ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី១ឈ្មោះ បូ ក្រូច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី២ឈ្មោះ រិន សុភ័ក្ត្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា ចំនួន ០១កញ្ចប់ថង់តូច។ ២.ទូរស័ព្ទដៃចំនួន ០១គ្រឿង។ ៣.ម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំ ១F-៨៧៧២ ចំនួន ០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំងចេញល្បាតក្នុងភូមិសាស្ត្រ លុះដល់វេលាម៉ោង ១៧និង៣០នាទី ល្បាត់មកដល់ត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិចុងថ្នល់ ក៏ប្រទះឃើញជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូម៉ាកC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំ ១F-៨៧៧២ ដោយមានកាសង្ស័យកម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យ រកឃើញក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ថង់តូច ភ្លាមនោះ កម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំងដើម្បីធ្វើការសាកសួរ និងបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសារសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...