ពានរង្វាន់សម្តេចចៅហ្វាម៉ាក់ហាចាក់គ្រី ឆ្នាំ២០១៩នេះ បានទៅលើលោកគ្រូម្នាក់មកពីខេត្តកំពង់ឆ្នាំង

0
428

ភ្នំពេញ ៖ មូលនិធិពានរង្វាន់សម្តេចចៅហ្វាម៉ាក់ហាចាក់គ្រី ប្រកាសឈ្មោះលោកគ្រូម្នាក់មកពីខេត្តកំពង់ឆ្នាំង បានទទួលពានឆ្នាំ២០១៩ នេះគឺជាការផ្សារភ្ជាប់ការអនុវត្តន៍ ការងារនៃការបណ្តាញ គ្រូពានរង្វាន់សម្តេចចៅហ្វាម៉ាក់ហាចាក់គ្រី ដែលនាំមកនូវការផ្លាស់ប្តូរ ដល់ជីវិតសិស្សានុសិស្ស និងជាអ្នកមានគុណូបការៈ ចំពោះវិស័យអប់រំនៅក្នុង អាស៊ាន-ទីម័រលេស កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅឯស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាធិការមូលនិធិពានរង្វាន់សម្តេចចៅហ្វាម៉ាក់ហាចាក់គ្រី បានមានប្រសា​សន៍ថា ពានរង្វាន់សម្តេចចៅហ្វាម៉ាក់ហាចាក់គ្រី ឬ Princess Maha Chakri Award គឺជាពានរង្វាន់លំដាប់អន្តរជាតិដើម្បីលើកតម្កើងកិត្តិយស ដល់គ្រូឆ្នើមនៅកម្រិតសិក្សាថ្នាក់មូលដ្ឋាន នៃបណ្តាប្រទេសនានាក្នុងអាស៊ាន និងទីម័រលេស ចំនួន១១ប្រទេស ដោយប្រកាន់តាមគោលការណ៍ គុណភាពនៃការអប់រំ ស្ថិតលើគុណភាពគ្រូបង្រៀន គុណភាណបង្រៀនមានឥទ្ធិពលចំពោះការស្ថាបនាធនធានមនុស្ស ដែលប្រកបដោយគុណភាព និងដើម្បីលើកស្ទួយព្រះកិត្តិនាមរបស់ សម្តេចព្រះគុណូបការៈ គឺ ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន ដែលព្រះអង្គមានព្រះប្រាជ្ញាញាណវៀងវៃ និងមានព្រះគុណូបការៈដ៏ធំធេងក្នុងវិស័យអប់រំ ទាំងក្នុងនិងក្រៅប្រទេស ក្រោមការដឹកនាំរៀបចំដោយ មូលនិធិពានរង្វាន់សម្តេចចៅហ្វាម៉ាក់ហាចាក់គ្រី សហការរួមជាមួយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាគ្រូនៃក្រសួងអប់រំ មូលនិធិដើម្បីសមភាពនៃការអប់រំ ដោយកំណត់អោយមានការព្រះរាជទាន ពានរង្វាន់ ជាលើកដំបូងកាលពីឆ្នាំ២០១៥ និងមានការចម្រាញ់ជ្រើសរើសរៀងរាល់២ឆ្នាំម្តង។

ក្នុងការចម្រាញ់ជ្រើសរើសគ្រូពាន សម្តេចចៅហ្វាម៉ាក់ហាចាក់គ្រី លើកទី៣ ឆ្នាំ២០១៩ នេះ គ្រូដែលត្រូវបានព្រះរាជទានពានរង្វាន់ គឺបានមកពីការចម្រាញ់ ជ្រើសរើស របស់ក្រសួងអប់រំ នៅក្នុងអាស៊ាន និងទីម័រលេស គឺជាគ្រូដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាគ្រូដែលនាំមកនូវការផ្លាស់ប្តូរដល់ជីវិត សិ្សស្សានុសិស្ស និងមានគុណូបការៈ ចំពោះវិស័យអប់រំ ចំនួនម្នាក់ ក្នុងមួយប្រទេស។

សូមបញ្ជាក់ថា រង្វាន់ព្រះរាជទានរួមមាន មេដាយមាស វិញ្ញាបនបត្រ ពានរង្វាន់ កន្លាស់មាស និងទឹកប្រាក់ចំនួន១០.០០០ ដុល្លារ។ កាលបរិច្ឆេទកំណត់ ប្រារព្ធពិធីព្រះរាជទានរង្វាន់ គឺនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ព្រមទាំងមានការប្រជុំបច្ចេកទេសអន្តរជាតិ ដើម្បីចែករំលែកការសិក្សារៀនសូត្រ ការអនុវត្តន៍ការងាររបស់គ្រូបង្រៀន នៅក្នុងអាស៊ាន។

សម្រាប់គ្រូ ពានរង្វាន់សម្តេចចៅហ្វាម៉ាក់ហាចាក់គ្រី ឆ្នាំ២០១៩ (ជំនាន់ទី៣) ព្រះរាជាណាចក្រកម្ពុជា គឺបានទៅលើលោកគ្រូ ឡយ វីរៈ គ្រូបង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន រលាប្អៀ ខេត្តកំពង់ឆ្នាំង។លោកគ្រូឡយ វីរៈ បានថ្លែងទាំងមានជំនឿចិត្តថា ការសិក្សានិងធ្វើអោយជីវិតរបស់សិស្សានុសិស្សកាន់តែប្រសើរឡើង ទើបលោកតែងតែខិតខំព្យាយាម បង្កើតបរិយាកាសល្អៗ នៅក្នុងថ្នាក់រៀន ដើម្បីជួយជំរុញ អោយសិស្សយកចិត្តទុកដាក់ទៅលើការសិស្សារៀនសូត្រ តាមរយៈការសិក្សាស្វែង យល់អំពីអាកប្បកិរិយា សិស្សានុសិស្ស ដើម្បីយកទៅអនុវត្ត ក្នុងផែនការបង្រៀន ជ្រើសរើស សម្ភារៈ ឧបករណ៍ និងជំនួយនៃការបង្រៀន អោយបានស័ក្តសមទៅនឹងសិ្សស្សនិសិស្សទាំងនោះ៕

Facebook Comments
Loading...