បុរសជាមន្ត្រីកងទ័ពជើងទឹកម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូបុកស្លាប់

0
900

ភ្នំពេញ ៖ មន្ត្រីយោធាជើងទឹកម្នាក់ដើរឆ្លងផ្លូវ ត្រូវបានម៉ូតូបុកពេញទំហឹង បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈអ្នកបើកម៉ូតូនិងអ្នករួមដំណើរក៏រងរបួសធ្ងន់ដូចគ្នា ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៩ នៅត្រង់ចំណុចជាប់របងកំពង់ផែភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ ហែម នៅ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកងទ័ពជើងទឹក អគ្គបញ្ជាដ្ឋាន ឋានន្តរសក្តិ វរសេនីយ៍ទោសក្ត័៤កន្លះសព្វថ្ងៃរស់ នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសជាជនរងគ្រោះនេះ បានដើរឆ្លងផ្លូវ តាមបណ្តោយផ្លូវលេខ៨៤ (វិថីនារីក្លាហាន) ទិសដៅពីលិចទៅកើត ខណ:កំពុងតែដើរឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកភូសាពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ1CT.9933 បើកដោយបុរសម្នាក់យ៉ាងលឿន តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង បុកពេញទំហឹង បណ្តាលឲ្យអ្នកដើរ និងអ្នកជិះម៉ូតូនិងរួមដំណើររងរបួសធ្ងន់ស្រាលបីនាក់។

ប្រភពព័ត៌មានបានបន្តទៀតថាភ្លាមៗក៏មានរថយន្តសង្រ្គោះ មកដឹកជនរងគ្រោះទៅមន្ទីរពេទ្យពេលទៅដល់ពាក់កណ្តាលផ្លូវ ជាអកុសល់អ្នកដើរថ្មើរជើង បានដាច់ខ្យល់ស្លាប់បាត់ទៅ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានមកដល់រួចក៏ទាក់ទងជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយកម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលជើងគោក ចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...