ម៉ូតូម៉ាក HONDA C125 បុកជាមួយម៉ូតូម៉ាក HONDA C125 បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

0
1030

ភ្នំពេញ ៖ ម៉ូតូម៉ាក HONDA C125 បុកជាមួយម៉ូតូម៉ាក HONDA C125 ដូចគ្នាបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង២០ និង៣០ នាទី ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចមុខវត្តជុំ លើផ្លូវលេខ២០១១ ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-8583 ធ្វើដំណើរលើផ្លូវលេខ២០១១ និងម៉ូតូមួយគ្រឿងម៉ាក H​O​NDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-2996 ធ្វើដំណើរក្នុងទិសដៅក្នុងទិសច្រាសទិសគ្នា។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BX-8583 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ហួន ហាក់ ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅភូមិប្រទេន ឃុំត្រពាំងក ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ស្លាប់តាមផ្លូវទៅមន្ទីរពេទ្យ) លុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូ មួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-2996 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ (របួសធ្ងន់ទៅមន្ទីរពេទ្យមិនទាន់ស្គាល់អត្តសញ្ញាណ)។ ក្នុងករណីនេះបណ្តាលអោយស្លាប់មនុស្ស០១នាក់ របួសធ្ងន់មនុស្ស០១នាក់ ម៉ូតូខូចខាតធ្ងន់០២គ្រឿង។ក្នុងករណីនេះផ្នែកជំនាញកំពុងបន្តនីតិវិធី៕

Facebook Comments
Loading...