គង់ រ៉ៃយ៉ា និងបក្សពួក៤នាក់ទៀតត្រូវបានចាប់ខ្លួន

0
1059

ភ្នំពេញ ៖ ប្រភពព័តិមានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៤នាក់ (ស្រី២នាក់ ប្រុស២នាក) ក្នុងនោះមានសកម្មជនឆ្នើមឈ្មោះគង៉  រ៉ៃយ៉ា ម្នាក់ផងដែរ ពាក់ព័ន្ធករណីញុះញង់អោយសកម្មជននិងបក្សពួករបស់គេទៅដុតធូបរំលឹកថ្ងៃបុណ្យខួបមរណៈភាពលោកបណ្ឌិតកែម ឡី នៅស្ថានីយ៍សាំងកាល់តិចបូកគោ។

ឥឡូវនេះជនសង្ស័យកំពង់ស្ថិតនៅក្រោមការសាកសួររបស់សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌ ។កាលពីថ្ងៃទី ០៩ម្សិលមិញ គេឃើញគង់ រ៉ៃយ៉ា និងបក្សពួក បានបោះពុម្ភ « ទ្រឹស្ដី » នៅលើអាវយឺតព័ណខ្មៅ និងព័ណ ដែលមានខ្លឹមសារមានលក្ខណញុះញង់អោយបក្សពួកមានកំហឹងឈឺចាប់ដោយភ្ជាប់និងថ្ងៃមរណៈភាពលោកបណ្ឌិតកែម ឡី នៅថ្ងៃទី ១០កក្ដដា ឆ្នាំ២០១៩នេះ៕

គង់  រ៉ាយ៉ា គឺជាអតីតទណ្ឌិតជនដែលទើបរួចផុតពីទណ្ឌកម្មទោសពីពន្ធនាគារថ្មីៗនេះ ក្រោយសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៨ខែ ក្រោមការចោទប្រកាន់ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ ៕

Facebook Comments
Loading...