ប៉ូលិសខណ្ឌទួលគោកកំពង់ស្វែងរកបុរសដែលវាយបែកមុខ ថៃ ស្រីនាង

0
135

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវ ដើម្បីស្វែងរកការឃាត់ជនខ្លួនបុរសឈ្មោះទឹម សាវុធ ជាជនដៃដល់ ដែលពាក់ព័ន្ធករណី«ហឹង្សាលើស្ត្រី សិចស៊ីឈ្មោះ ថៃ ស្រីនាង លក់ផលិតផលតាម Facebook »។

លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានប្រាប់ឲ្យអ្នកកាសែតដឹងថា បន្ទាប់ពីនគរបាលខណ្ឌទួលគោកបានទៅសរសេរពាក្យបណ្ដឹងអោយជនរងគ្រោះដល់ក្នុងបន្ទប់ដេក និងផ្ដឹតមេដៃដល់លើគ្រែដេកតែម្ដងដើម្បីបញ្ជាក់អោយដឹងថាសមត្ថកិច្ចកម្ពុជាយល់ចិត្តអ្នករងគ្រោះជាស្ត្រីភេទដល់ទីជម្រៅអញ្ចឹង។

សូមជម្រាប់ថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ ស្ដ្រីសិចស៊ីលក់ផលិតផល Live តាម Facebook ឈ្មោះ ថៃ ស្រីនាង ដែលត្រូវបានបុរសជាសង្សារឈ្មោះទឹម សាវុធ វាយឲ្យរបួសនោះ បានសម្រេចដាក់ពាក្យប្តឹងដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

រងគ្រោះ ថៃ ស្រីនាង រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយសារ តែស្ត្រីរងគ្រោះអស់កម្លាំងខ្លាំង មិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន ទើបសំណូមពរ ឲ្យសមត្ថកិច្ចជួយធ្វើពាក្យបណ្តឹងនៅក្នុងបន្ទប់ដេករបស់នាងតែម្ដង។

កាលពីថ្ងៃទី០៧កក្ដដា ថៃ ស្រីនាង បានប្រាប់អ្នកកាសែតថា បុរសជាសង្សាររបស់នាងតែងតែប្រចណ្ឌដាក់លើរូបនាងដូចមនុស្សវិកលចរឹកអញ្ចឹង ហើយតែងតែវាយធ្វើបាបរូបនាងរហូតឥតត្រាប្រណីហើយបានបោះបោកកម្ទេចឥវ៉ាន់របស់នាង និងបានចាប់ក្បាល់នាងបោកនឹងជ្រុងគ្រែ ទះកំភ្លៀង ទាត់ធាក់លើរាងកាយនាង រហូតបែកមុខបែកមាត់ ហើមមុខហើមមាត់ ប្រកបដោយភាពឈឺចាប់បំផុត។ មិនតែប៉ុណ្ណោះនៅក្នុងអាខោនហ្វេសប៊ុករបស់កញ្ញាថៃស្រីនាងក៏បានបង្ហោះដែរថា “លើកនេះទី១៣០ ហើយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំនិងឡាយវីដេអូ  អោយសម្តិកិច្ចចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយ សូមមេត្តាជួយខ្ញុំផង”។

បើតាមការបញ្ជាក់របស់នគរបាលខណ្ឌទួលគោក គឺសមត្ថកិច្ចបាននឹងកំពង់ដុតដៃដុតជើងស្វែងរកជនដៃដល់ឈ្មោះទឹម សាវុធ នោះហើយ ប៉ុន្តែជននេះបានគេចខ្លួនមិនចូលកន្លែងធ្វើការរហូតមកដល់ថ្ងៃទី ០៩កក្ដដា ឆ្នាំ២០១៩នេះ។

នគរបាលក៏ចង់ដឹងដែរថាហេតុអ្វីជនដៃដល់លេងធ្ងន់ដៃម្ល៉េះ លើកទី១៣០នេះ មានមូលហេតុអ្វីបានជាហាមចិត្តមិនបាន?បើទ្រាំមិនបានទេ ដើរចេញទៅ ទុកអោយគេអ្នកទ្រាំបានថែទាំម្ដង ប្រើហឹង្សានាំតែមានទោសដល់ខ្លួន៕

Facebook Comments
Loading...