ស្រវឹងស្រាប្រើហឹង្សាលើប្រពន្ធនិងបំផ្លាញទ្រព្យសម្បត្តិត្រូវសមត្ថកិច្ចដាក់ខ្នោះដឹកដៃឡើងតុលាការ

0
490

ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹងវាយប្រពន្ធ និងបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារញឹកញាប់ពេក ត្រូវបានប្រពន្ធ និងម្តាយក្មេកសម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យចាប់បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ កាលពីព្រឹកថ្ងៃទី ០៥កក្ដដា ឆ្នាំ២០១៩នេះ ។

ជនដៃដល់ដែលសមត្ថកិច្ចចាប់បញ្ជូនមកតុលាការអោយរាងចាលនេះឈ្មោះ ជិន  សិដ្ឋ អាយុ៣៦ឆ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនមកអោយតុលាការសម្រេចតាមច្បាប់ ពាក់ព័ន្ធករណី ប្រើហិង្សា និងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ។

សមត្ថកិច្ច បានបន្ថែមថា ដោយសារតែជនសង្ស័យឈ្មោះជិន សិដ្ឋ តែងតែផឹកស្រាស្រវឹងវាយប្រពន្ធ និងបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារញឹកញាប់ពេក ទើបប្រពន្ធ និងម្តាយក្មេកសម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យចាប់បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់តែម្តងទៅ។បច្ចុប្បន្ន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះជិន សិដ្ឋ ឡើងទៅជាន់ទី២ នៃអគារសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរងចាំចំណាត់ការរបស់តំណាងអយ្យសម្រេចតាមច្បាប់៕

Facebook Comments
Loading...