កីឡាករកម្ពុជា៣នាក់គឺឌុម កែវដា ទេស ជីវ៉ា និងខាំ ខ្លានាង ឡើងសាកវិជ្ជាគុននិងកីឡាករថៃ

0
853

ភ្នំពេញ ៖ កីឡាករ ឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ត្រូវជួបប្រកួតជាមួយកីឡាករថៃភេតសាកេត រីឯកីឡាករទេស ជីវ៉ា អ្នកប្រដាល់នៃក្លិប​ទីបញ្ជា​ការ​ដ្ឋានកងពលតូចលេខ៧០ ជួបកីឡាករថៃឌែនភិឈិត ខណៈខាំ ខ្លានាង អ្នកប្រដាល់នៃក្លិបរហាប់ស្វាយប៉ាកជួបកីឡាករថៃផាយ៉ាក់អ៊ីសាន នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករឌុម កែវដា ជួបជាមួយកីឡាករថៃភេតសាកេត នេះក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនដែលជួបគ្នាទេនៅសង្វៀននេះ។ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឌុម កែវដា កន្លងមកទទួលបានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

នាពេលបច្ចប្បន្ននេះកីឡាករឌុម កែវដា គេរាងធ្លាក់នៃស្នៀតគុនដែលមើលទៅហាក់មិនខ្លាំងដូចមុន តែយ៉ាងណាក្នុងការប្រកួត​នេះត្រូវ​បាន​អ្នកវិភាគប្រដាល់អះអាងថា ឌុម កែវដា មានសង្ឃឹម​ឈ្នះ​ហាសិបភាគរយប៉ុណ្ណោះ។ ចាំមើល​កី​ឡាក​រ​ឌុម កែវដា អាច​យក​ឈ្នះលើកីឡាករថៃ ភេតសាកេត បានដែរឫយ៉ាង​ណា?​។

រីឯកីឡាករទេស ជីវ៉ា ត្រូវជួបកីឡាករថៃឌែនភិឈិត ដែលកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។ ចំណែកកីឡាករទេស ជីវ៉ា វិញគេក៍ខ្លាំងខាងស្នៀតជើងទាត់ និងជង្គង់ដែរ ​តែគេ​មិនសូវមាន​ល្បិចកល​ប្រកួត​ច្រើន​សំបូរ​បែបពិសេស​គឺ​ស្នៀ​ត​កែង កណ្តាប់ដៃ និង​ការ​ចាប់​កាច់​ផ្តួល​គូប្រកួតនោះឡើយ។ ចាំមើលកីឡាករទេស ជីវ៉ា ជាអ្នកឈ្នះឬកីឡាករថៃឌែនភិឈិត

ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេ​និង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះផាយ៉ាក់អ៊ីសាន ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម ដែលកីឡាករថៃម្នាក់នេះ​ក៍ធ្លាប់មកប្រកួត​នៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗ​របស់កម្ពុជា។

ខាំ ខ្លានាង គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុងតែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡាករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀត​ខ្លាំង​ទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំង​កីឡាករ​ជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើង​ប្រកួតឈាន​ដល់​គូឯក និងប្រកួត​លក្ខណៈមិត្ត​ភាពអន្តរជាតិ។ ​ចាំមើលរវាង​ខាំ ខ្លានាង និងកីឡាករថៃផាយ៉ាក់អ៊ីសាន នេះន​រណា​ជា​អ្នកឈ្នះ?៕

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 82

Facebook Comments
Loading...