ក្រុមអ្នករត់កង់បីឥណ្ឌាប្រមាណជាង២០០នាក់បន្តធ្វើការតវ៉ានៅមុខបុរីអង្គរភ្នំពេញ

0
817

ភ្នំពេញ ៖ អ្នករត់កង់បីក្រុមហ៊ុនឯកជនប្រមាណជាង ២00 នាក់មកជាមួយកង់បីរបស់ខ្លួនប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងបុរីអង្គរភ្នំពេញដែលពាក់ព័ន្ធរឿងក្រុមហ៊ុន Pass App និង ក្រុមហ៊ុន Grab បញ្ចុះតម្លៃសេវាកម្មដឹកភ្ញៀវពី១២០០រៀលមកត្រឹម១០០០រៀលវិញ។

ក្រុមអ្នកតវាទាំងនោះបាននាំគ្នាប្រមូលផ្តុំគ្នាកាលពី វេលាថ្ងៃត្រង់ថ្ងៃទី ៣ ខែកក្កដាឆ្នាំ២០១៩ ចំណុចក្នុងបុរីអង្គរភ្នំពេញភូមិពោងពាយសង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។

គួបញ្ជាក់ថា កាលពីថ្ងៃទី២កក្កដា ក្រុមម៉ូតូកង់បីឥណ្ឌាបានផ្ទុះការតវ៉ាម្ដងហើយនៅសង្កាត់បឹងកក់២ខណ្ឌដូនពេញ ប៉ុន្តែដោយសារមិនបានសម្រេចក៏ផ្ទុះការតវ៉ានៅថ្ងៃនេះម្តងទៀតដែលនាំគ្នាជិះកង់បីរបស់ខ្លួនទៅតវ៉ាដល់ក្រុមហ៊ុនចែកចាយតែម្ដង៕

Facebook Comments
Loading...