អគ្គីភ័យដែលឆាបឆេះឃ្លាំងស្តុកអាវជជុះ និងផ្ទះប្រជាពលរដ្ឋ ក្បែផ្សាអូឡាំពិច

0
1133

ភ្នំពេញ ៖  អគ្គីភ័យដែលឆាបឆេះឃ្លាំងស្តុកអាវជជុះ  និងផ្ទះប្រជាពលរដ្ឋ  នៅកាលពីវេលាម៉ោង ជាង១យប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវ១៧៣  ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធនីភ្នំពេញ បានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន  ហើយមកទល់នឹងម៉ោងនេះ  អគ្គីភ័យខាងលើ នៅមិនទាន់រលត់ទាំងស្រុងនៅឡើយទេ។

ខណៈកម្លាំងអាជ្ញាធរនិងសមត្ថកិច្ច  ខណ្ឌចំការមន និងខណ្ឌបឹងកេងកង  កំពុងបន្តការអន្តរាគមន៍ ដោយយកអេស្កាវាទ័រ មកកាយគំនរខោអាវជជុះនោះចេញមក ខណៈដែលផ្ទះថ្មកំពស់៣ជាន់នោះ ត្រូវភ្លើងឆេះ យូរម៉ោងហើយ អាចនិងប្រឈាមនិងការបាក់ស្រុត។

ពាក់ព័ន្ធនិងគ្រោះអគ្គីភ័យខាងលើនេះជំហ៊ានដំបូងសន្និដ្ឋានបណ្តាលមកពីឆ្លងចរន្តអគ្គីសនី  ទើបបង្កអោយឆាបឆេះបែបនេះ តែយ៉ាងណាមិញលោកវរសេនីយ៍ឯក ព្រហ្ម  យ៉ន  នាយការិយាល័យ បង្ការនិងពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ មិនទាន់អាចសន្ឋិដ្ឋានបាននៅឡើយ  ដោយសារមូលហេតុអ្វីខ្លះ ខណៈដែលកម្លាំងជំនាញកំពុង ធ្វើការស្រាវជ្រាវ សិន។ ក្នុងប្រតិបត្តិការបង្កាគ្រោះអគ្គីភ័យខាងលើនេះផងដែរកម្លាំងសមត្ថកិច្ចនិងក្រុមពន្លត់អគ្គិភ័យពិបាកអន្តរាគមន៍ដោយសារច្រកចូលតូចពេក មិនត្រឹមតែប៉ុណ្ណោះឃ្លាំងខាងលើពោពេញទៅដោយដុំខោអាវជជុះជាច្រើនផងដែរ រហូតមកទល់ម៉ោង០៦ព្រឹកនេះ ភ្លើងមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ ខណៈដែលកម្លាំងការិយាល័យ បង្ការនិងពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ កំពុងប្រមូលកម្លាំងបន្ថែមកក្នុងដើម្បីចេញជួយអន្តរាគមន៍៕

Facebook Comments
Loading...