ឡុង សុវណ្ណឌឿន ដឹកដៃឡុង ជិន ឡើងដើម្បីដណ្តើមប្រាក់លានពីកីឡាករប្រេស៊ីលនិងកីឡាករថៃ

0
1074

ភ្នំពេញ ៖ កីឡាករឡុង សុវណ្ណឌឿន អ្នកប្រដាល់របស់ក្លិបសាលវ័ន្តកីឡា ដឹកដៃកីឡាករឡុង ជិន អ្នកប្រដាល់នៃក្លិបខ្លារខិនមានរិទ្ធ ឡើងដណ្តើមប្រាក់លានពីកីឡាករប្រេស៊ីលPAULO SERGIO និងកីឡាករថៃភិតអិនថង នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ។

កីឡាករឡុង សុវណ្ណឌឿន គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ប្រេស៊ីល​ឈ្មោះPAULO SERGIO ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូ​ក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក ហើយមិនទាន់ដឹងថាកីឡាករប្រេស៊ីលម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែបើកីឡាករហ្វឹកហាត់នៅប្រទេសថៃភាគច្រើនពួកគេពូកែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកឡុង សុវណ្ណឌឿន គេ​ក៏​ជា​កីឡាករ​​ជើង​ខ្លាំងទម្ងន់ធ្ងន់​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ជួមុខរបស់ប្រទេស​កម្ពុជា​នា​ពេលបច្ចប្បន្ននេះ។កីឡាករឡុង សុវណ្ណឌឿន គេជាអ្នកលេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀត​ជើង​ទាត់ និង​ជង្គង់របស់​គេ ក៍ល្អ​ហើយ​ខ្លាំង​ថែមទៀត។ ប៉ុន្តែ​យ៉ាងណា សុវណ្ណឌឿន ក៏​មាន​ចំ​ណុច​ខ្សោយ​ខ្លះ​ដែរ គឺត្រង់​គេ​វាយ​ចេញ​រាងយឺតបន្តិចប៉ុណ្ណោះ តែគេមានកម្លាំង​ពលំពេ​ញ៥​ទឹកមិនពិបាក​ឡើយ។ឡុង សុវណ្ណឌឿន គេជា​កី​ឡា​ករ​ជើងចាស់និងខ្លាំង​ម្នាក់​ដែល​ឡើង​ប្រកួត​លើក​ណា​ក៏​ពិ​បា​ក​រក​ដៃ​គូ​មក​ផ្តួល​ឱ្យគេ​ចាញ់​ពិន្ទុ​ ឬ​ឱ្យ​សន្ល​ប់​នៅ​លើ​រេញ​ណាស់។​ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគ​ច្រើន​នៅតែគាំទ្រ​កីឡាករឡុង សុវណ្ណឌឿន ថា​​ជា​កីឡា​ករ​ដែល​មាន​សក្តា​នុពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ ពេល​កីឡា​ករ​រូប​នេះ​ឡើង​រេញ​ប្រកួតម្តងៗនោះ។ ចាំមើលកី​ឡា​ករឡុង សុវណ្ណឌឿន នឹងកីឡាករប្រេស៊ីលPAULO SERGIO ​នេះនណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករឡុង ជិន ត្រូវជួបជាមួយកីឡាករថៃភិតអិនថង ក្នុងប្រភឹទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរក្នុងកម្មវិធីនេះ តែយ៉ាងណាកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជា ជាច្រើនលើកមកហើយមានឈ្នះមានចាញ់ ដែលស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯកីឡាករឡុង ជិន ជា​អ្នក​ប្រដាល់​វ័យក្មេង​​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​លឿន និង​រហ័ស ​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អផង​ដែរ​។ មួយទៀតគេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន ​និង​មាន​ផ្លែ​ល្អ​ថែមទៀត ដែលគូប្រកួតល្មមៗមិនអាចដឹងពីចំណុចខ្សោយរបស់គេនោះទេ។ ​ចាំមើលក្នុងការប្រកួតនេះតើកីឡាករកម្ពុជា ជាអ្នកឈ្នះទទួលបានប្រាក់លានឬកីឡាករថៃ៕

Facebook Comments
Loading...