0
803

ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធ​សេរីវង្សពោ​សែន​ជ័យកីឡា ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃផាន់វិត រីឯកីឡា​ករឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគៀបខេត្តបន្ទាយមានជ័យ ត្រូវឡើងសងសឹកកីឡាករថៃទួនប៉េ​ នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃសៅរ៍ទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ ។

កីឡាករមឿង សុខហ៊ុយ ​ដែល​ត្រូវជួបជាមួយកីឡាករជនជាតិថៃផាន់វិត ក្នុងប្រភេទទ​ម្ងន់៦៥គីឡុ​ក្រាម ដែល​អ្នក​ទាំង​២នាក់នេះមិនដែលជួបគ្នាទេនាពេលកន្លងមក។​ មួយ​រយៈចុងក្រោយនេះមឿង សុខ ហ៊ុច ត្រូវ​បានគេមើលឃើញថា ដើរលុកលុយ​រករឿង​តាមបណ្តាសង្វៀនទួរទស្សន៍ជាមួយ​អ្នក​ប្រដាល់​បរទេស​ខ្លាំងៗ ពិសេសកីឡាករថៃជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យ​សសើរ។

មឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ការ​វាយ​ចេ​ញ​របស់សុខហ៊ុច ​ធ្ងន់ហើយរហ័ស​ ​ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់​គេ​ខ្លាំង​ណា​ស់​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃតែម្តង។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោយទាំងនេះ ហើយណាមួយគេប្រកួតស្ទើររាល់សប្តាហ៍ ដូចនេះវិជ្ជាគុនរបស់គេមិនសូវរីកចំរើនដូចមុននោះទេ។ ចាំមើលមឿង សុខហ៊ុច ជាអ្នក​ឈ្នះ ឬកីឡា​ករថៃផាន់វិត?។

ដោយឡែកកីឡាករឃីម បូរ៉ា ឡើងសងសឹកកីឡាករថៃ ទួនប៉េ ដែលធ្លាប់ចាញ់កីឡាករថៃម្នាក់នេះក្នុងប្រកួតវគ្គជម្រុះខ្សែក្រវាត់កន្លងមក។ កីឡាករទួនប៉េ គេចេះគ្រប់ស្នៀត ពិសេសកណ្តាប់ដៃរបស់គេតែម្តង ដែលធ្វើឲ្យកីឡាករកម្ពុជា ជាច្រើននាក់សណ្តាប់ និងចុះចាញ់។

ចំណែកកីឡាករឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុ​ប្បន្នកំ​ពុង​ទទួល បានការគាំទ្រយ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជា​មួយ​នឹង​ការ​ចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន។ តែកីឡាករកម្ពុជារូបនេះចិត្តប្រ​ដាល់​របស់គេតូច រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វមិនសូវខ្លាំងផងនោះ​ ធ្វើឲ្យកីឡាកររូបនេះ​មិនសូវហ៊ាន​ប្តូរជាមួយគូប្រកួតណាដែលដើរចូលវាយ​កំញើញខ្លួននោះ​ឡើយ។ ទោះជាយ៉ាងនេះក្តីឃីម បូរ៉ា គេវាយតាមបច្ចេកទសដកថយ​មែនតែគេវាយ​សងមួ​យ​ៗ​វិញចំគោលដៅបានល្អ ការប្រ​កួត​រាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយ​មិនប្រស់នោះទេ។ ចាំមើល​ការ​ជួបគ្នានេះកីឡាករកម្ពុជាឃីម បូរ៉ា អាចសងសសឹកលើកីឡាករថៃទួនប៉េបានដែរឬយ៉ាងណា?៕

Facebook Comments
Loading...