សង្ស័យស្លាប់ដោយសារលង់ទឹកជាច្រើនថ្ងៃ សាកសពនៅសល់គ្រោងឆ្អឹង លលាក្បាល និងសាច់ជាប់ត្រឹមជើង

0
1490

ភ្នំពេញ ៖ សង្ស័យស្លាប់ដោយសារលង់ទឹកជាច្រើនថ្ងៃ សាកសពនៅសល់គ្រោងឆ្អឹង លលាក្បាល និងសាច់ជាប់ត្រឹមជើង ត្រូវបានគេប្រទឃើញកាលពីវេលាម៉ោង១៣ និង០០នាទី នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងទឹកបឹងបបួយ ស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ យ៉ម ស្រេង ភេទប្រុស អាយុ៧៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១៤ ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានគេប្រទះឃើញនៅសល់តែ គ្រោងឆ្អឹង លលាក្បាល និងសាច់ជាប់ត្រឹមជើង សង្ស័យស្លាប់ដោយសារលង់ទឹក ជាច្រើនថ្ងៃ។

ប៉ូលិសមូលដ្ឋានបានៀ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង០០នាទី ជនរងគ្រោះបានបាត់ពីផ្ទះ ដោយក្រុមគ្រួសារដើររក ប៉ុន្តែរកមិនឃើញ។ លុះមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង០០នាទី មានអ្នករកត្រីម្នាក់បានប្រទះឃើញសពជនរងគ្រោះអណ្ដែតទឹក រួចក៍បានរាយការណ៍ជូនសម្ថកិច្ច ភ្លាមនោះផ្នែកជំនាញក៍បានចុះទៅដល់កន្លែង ក៍ប្រទះឃើញមានសពអណ្ដែតទឹកពិតប្រាដកមែន។ ក្រោយពីទទួលបានព័ត៌មាន សម្ថកិច្ចក៍បានស្រាវជ្រាវរកគ្រួសារសពជនរងគ្រោះ ដោយមានការឯកភាពពីលោកស្រី សុង ឆវ័ន្ត ព្រះរាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតិអោយសម្ថកិច្ចប្រគល់សពជនរងគ្រោះ អោយទៅក្រុមគ្រួសារយកទៅបូជានៅវត្តកប់ស្រូវតាមប្រពៃណី។

សន្និដ្ឋាន តាមការពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ របស់ការិយាល័យបច្ចេកទេសរាជធានីភ្នំពេញ និងលោកឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរត្ន័ គ្រូពេទ្យវិទ្យាសាស្រ្តរាជធានីភ្នំពេញ បានអោយដឹងថាសពខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕

Facebook Comments
Loading...