ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងផ្នែកជំនាញប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួន ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
744

ភ្នំពេញ ៖ ជនសង្ស័យចំនួន០១នាក់ ត្រូវបានកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងផ្នែកសណ្ដាប់ធ្នាប់ចរា​ចរណ៍ ធ្វើការឃាត់ខ្លួន ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១០ និង៣០នាទី នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវមហាវិថីឈ្នះ ឈ្នះ ភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ឯក រដ្ឋា ហៅ ហ៊ុយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ។ សម្ភារៈដកហូត១.គ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន០១កញ្ចប់ថង់តូច ២.ម៉ូតូម៉ាកហុងដា MSX ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FZ ៣១៦១ ចំនួន០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកជំនាញ បានសហការជាមួយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ និង គ្រឿងញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងក៍ប្រទះឃើញជនសង្ស័យខាងលើ ជិៈម៉ូតូមួយគ្រឿងក្នុងទិសដៅពីកើតទៅលិចដោយមានការសង្ស័យកម្លាំងយើងក៍បានឃាត់អោយឈប់ដើម្បីត្រួតពិនិត្យ ឆែកឆេរ រួចក៍ប្រទះឃើញគ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន០១កញ្ចប់ថង់តូច ដែលជនសង្ស័យឈ្មោះឯក រដ្ឋា បានលាក់ទុកក្នុងហោប៉ៅខោមុខខាងស្ដាំ ភ្លាមនោះកម្លាំងយើងក៍បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងនាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅតែម្ដង។ បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Facebook Comments
Loading...