ជនសង្ស័យចំនួន០១នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ឃាត់ខ្លួនក្នុងករណីប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ

0
809

ភ្នំពេញ ៖ ជនសង្ស័យចំនួន០១នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ធ្វើការឃាត់ខ្លួន ក្នុងករណីប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ និងប្រើប្រាស់ហឹង្សាដោយចេតនា កាលពីវេលាម៉ោង២២ និង៣០នាទី ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចតូបលក់ដូរ គ្មានលេខ ផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ង៉ុយ សឿន ភេតប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ យ័ន ម៉េត ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈដកហូត១.កាំភ្លើងខ្លីម៉ាកPO(ប៉េស៊េរ៉ូវីត) លេខ៤៦៥១ ចំនួន ០១ដើម។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានអង្គុយផឹកស្រាបៀរនៅតូបលក់របស់ខ្លួនជាមួយក្មួយប្រុសនិងអ្នកជិតខាងចំនួន០២នាក់ទៀត លុះដល់វេលាម៉ោង ២២ និង៣០នាទី អ្នកផឹកជាមួយជនសង្ស័យក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន ចំណែកជនសង្ស័យក៏បានស្តីបន្ទោសឲ្យជនរងគ្រោះ(ប្រពន្ធ)ថាមិចមិនទាន់បិតតូប តែជនរងគ្រោះមិនតប ភ្លាមនោះ ជនសង្ស័យក៏បានយកកំប៉ុងទឹកផ្លែឈើនិងកញ្ច្រែងគប់ទៅលើអំពូល ឃើញដូចនេះ ជនរងគ្រោះក៏បានទៅឃាត់ តែត្រូវជនសង្ស័យច្រានចេញនិងបានយកធុងទឹកតូចគប់ទៅលើជនរងគ្រោះទៀតតែក៏ត្រូវជនរងគ្រោះគេចផុត បន្ទាប់មកជនសង្ស័យក៏បានទាញពូថៅនៅក្រោមគ្រែក្នុងគោលបំណង់គប់មកលើជនរងគ្រោះ ឃើញបែបនេះ ឈ្មោះ សឿន សុជាតា(ត្រូវជាកូនស្រី) និងឈ្មោះ ស្រីខែម(ជាក្មួយ)ក៏បានរត់មកឃាត់ដកយកពូថៅចេញពីជនសង្ស័យនិងបានឲ្យជនរងគ្រោះ(ម្តាយ)គេចចេញ តែឈ្មោះ ស្រីខែម ត្រូវបានជនសង្ស័យបោចសក់ ក្រោយមកឈ្មោះស្រីខែម ក៏បានរត់ចេញពីកន្លែកកើតហេតុ ដោយមិនអស់ចិត្ត ជនសង្ស័យក៏បានទៅយកកាំភ្លើងនៅក្រោមគ្រែដេករបស់ខ្លួនមកដេញតាមឈ្មោះស្រីខែម ដោយឃើញស្ថានភាពបែបនោះឈ្មោះជា (ត្រូវជាប្តីរបស់ឈ្មោះ ស្រីខែម) បានរត់មកចាប់យកកាំភ្លើងពីជនសង្ស័យរួចបោះចូលទីក្នុងទឹកបឹងតែម្តង ក្រោយមកក៏បានតេទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ក្រោយពីទទួលបានដំណឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ក៏បានចុះមកដល់កន្លែងកើហេតុ ធ្វើការឃាត់ខ្ឡួនជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍ និងបានបញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕

Facebook Comments
Loading...