ជនសង្ស័យចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
89

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងផ្នែកសណ្ដាប់ធ្នាប់ចរាចរ​ណ៍ បានធ្វើការឃាត់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ២៣ និង០០នាទី នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវមហាវិថីឈ្នះ ឈ្នះ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង៣នាក់នេះទី១.ឈ្មោះ ទូច អូន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិគីឡូម៉ែតលេខ៩ សង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។ ទី២.ឈ្មោះ គង់ ប៊ុនថន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិគីឡូម៉ែតលេខ៩ សង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ និងទី៣.ឈ្មោះ ហ៊ុយ ហ័រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិគីឡូម៉ែតលេខ៩ សង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។

សម្ភារៈដកហូត១.គ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន០១កញ្ចប់ថង់តូច ២.ម៉ូតូម៉ាកហុងដា WAVE ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ធំ ១H ១៦១៨ ចំនួន០១គ្រឿង ៣.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងផ្នែកជំនាញ បានសហការជាមួយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ បានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងគ្រឿងញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងក៍ប្រទះឃើញជនសង្ស័យទាំង០៣នាក់ខាងលើ ជិៈម៉ូតូមួយគ្រឿងក្នុងទិសដៅពីកើតទៅលិចដោយមានការសង្ស័យកម្លាំងយើងក៍បានឃាត់អោយឈប់ដើម្បីត្រួតពិនិត្យ ឆែកឆេរ រួចក៍ប្រទះឃើញគ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន០១កញ្ចប់ថង់តូចដែលជនសង្ស័យឈ្មោះទូច អូន បានកាន់ជាប់នៅនិងដៃខាងឆ្វេង ភ្លាមនោះកម្លាំងយើងក៍បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងនាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...