រឿង សោ​ភ័​ណ្ឌ ឡើងសងសឹកកីឡាករថៃ ខណៈពុយ វណ្ណៈ ជួបប្រកួតមិត្តភាព

0
976

ភ្នំពេញ ៖ កីឡាករជើងខ្លាំងកម្ពុជារឿង សោ​ភ័​ណ្ឌ អ្នក​ប្រដាល់មកពី​ក្លិប​ម្កុដ​រាជសីហ៍ កើតទុកមិនសុខចិត្តឡើងសងសឹកជួបកីឡាក​រថៃឌីស៊ែលឡេក ឧត្តនមឿង ខណៈកី​ឡាករពុយ វណ្ណៈ​ អ្នកប្រដាល់មកពី​ក្លិប​ឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ជួប​កីឡាករថៃយ៉តធួនថង ប្រានសងហុក ដើម្បីសាង​ប្រ​ជាប្រិយភាព​រប​ស់​ខ្លួន​ឡើងវិញបន្ទាប់ពី​ឡើងវាយប្រមាណ​ប្រកួ​តចុងក្រោយធ្វើមិនសូវបាន​ល្អ​ នា​ថ្ងៃ​សៅរ្ត៍​ទី​១៩ ខែ​ឧសភា ​ឆ្នាំ​២០១៩នេះនៅលើ​សង្វៀន​ទួរទស្សន៍ស៊ី​អិន​ស៊ី។

កីឡាកររឿង សោភ័ណ្ឌ ជួបកីឡាក​រថៃឌីស៊ែលឡេក ឧត្តនមឿង ក្នុងប្រភេទទម្ងន់៦៩​គីឡូក្រាម អ្នកទាំងពីរធ្លាប់ជួបគ្នាម្តង នៅសង្វៀនអាស៊ីអាគ្នេយ៍ ដោយកីឡាករថៃឌីស៊ែលឡេក ឧត្តនមឿង វាយឲ្យកីឡាកររឿង សោភ័ណ្ឌ រាប់រហូតដល់ពីរលើក ហើយចុងក្រោយចាញ់ពិន្ទុ ស្នៀតខ្លាំងរបស់កីឡាករថៃរូបនេះគឺកណ្តាប់ដៃ និងជើងទាត់កាត់។

ចំណែករឿង សោភ័ណ្ឌ កន្លងមកគេធ្វើបានល្អទាំងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិ ហើយ​ក៍ធ្លាប់ឈ្នះខ្សែ​ក្រវាត់ និងពានក្នុងស្រុកជាច្រើនផងដែរ គេជាអ្នកប្រដាល់លេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀ​ត​ជើង​ទាត់ និង​ជង្គ​ង់របស់​គេ ក៍ល្អ​ហើយ​ខ្លាំង​ផងដែរ។ ប៉ុន្តែ​ទោះជាយ៉ាងនេះក្តី រឿង សោ​ភ័ណ្ឌ ក៏​មាន​ចំ​ណុច​ខ្សោយខ្លះ​ដែរ គឺត្រង់​គេមានកម្ពស់រាងទាបបន្តិច ដៃខ្លីជើងខ្លី​វាយ​មិន​សូវ​ដល់គូប្រកួត ហើយ​បើដៃគូម្ខាងគេមានកម្ពស់ខ្ពស់ជាងនោះច្បាស់​ជាយ៉ាប់របស់​គេមិន​ខាន​ តែគេមាន​កម្លាំ​ង​​ពលំ​ពេ​ញ៥​ទឹកមិនពិបាកឡើយ។ ក្នុងការប្រកួតនេះមានមតិជាច្រើនលើកឡើងខុសៗគ្នា អ្នកខ្លះថារឿង សោភ័ណ្ឌ ម្តងនេះនិងសន្លប់ដោយកណ្តាប់ដៃឌីស៊ែលឡេក ឧត្តនមឿង រីឯអ្នកខ្លះថារឿង សោភ័ណ្ឌ ជាអ្នកឈ្នះ។ ចាំមើលរឿង សោភ័ណ្ឌ ក្នុងការជួបជាមួយកីឡាករជើងខ្លាំងថៃឌីស៊ែលឡេក ឧត្តនមឿង តើគេអាចលុបលាងភាពអាម៉ាសនា​ពេលកន្លង​មក ហើ​យសាងប្រជាប្រិយិ៍ភាពរបស់ខ្លួនឲ្យខ្លាំងដូចមុនបានដែរឬយ៉ាងណា?។

ចំណែកពុយ វណ្ណៈ ត្រូវជួប​ជាមួយកីឡាករថៃយ៉តធួនថង ប្រានសងហុក ក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម។ ពុយ វណ្ណៈ កន្លងមកគេជា​កី​ឡា​ករ​ជើងខ្លាំង​ម្នាក់​ដែល​លេងស្នៀត​កណ្តាប់​ដៃ និងកែងហើយឡើង​ប្រកួត​លើក​ណា​ក៏​ពិបាក​រក​ដៃ​គូ​មក​ផ្តួល​ឱ្យគេឲ្យ​ចាញ់​ពិន្ទុ​ ឬ​​សន្ល​ប់​នៅ​លើ​រេញ​ណាស់។​ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគ​ច្រើន​កំពុង​នាំ​គ្នា​យល់​ថា​ពុយ វណ្ណៈ គេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោ​យ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ ពេល​កីឡា​ករ​រូប​នេះ​ឡើ​ង​​រេញ​ប្រកួតម្តងៗនោះ។

ក្រុមអ្នក​តាមដាន​និយាយ​ថាកីឡាករពុយ វណ្ណៈ កន្លងមកគេបានក្តាប់​សំណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំណាង​ដែល​កីឡាករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​ពី​សមត្ថភាព​ពិត​ៗ​តែម្តង។​ គូ​រប្រ​កួត​​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថាថុល មករា ពិតជាពិបាក​ផ្តួល​ និង​កំ​ពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់។​ ក៍ប៉ុន្តែមួយរយៈចុងក្រោយនេះកីឡា​កររបស់ក្លិប​ឃ្លាំងមឿងកីឡាខេត្តពោធិសាត់រូបនេះ គេធ្វើមិនសូវបានល្អឡើយ ទាំងការប្រកួតមិត្តភាព និងដណ្តើមខ្សែក្រវាត់។ ចាំមើលកីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃយ៉តធួនថង ប្រានសងហុក អាចយកឈ្នះដណ្តើមយកភាពខ្លាំង​របស់​ខ្លួន​បានមកវិញដែរឬអត់?៕

Facebook Comments
Loading...