កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោក ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
808

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង០៤ និង០០នាទី នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបេតុង ភូមិអណ្ដូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះទី១.ឈ្មោះ វ៉ន សាវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអណ្ដូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ភ្នំពេញ។ ទី២.ឈ្មោះ ឆេង វាសនា  ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអណ្ដូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ភ្នំពេញ និងទី៣.ឈ្មោះ គិត ម័រ  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអណ្ដូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ភ្នំពេញ។

សម្ភារៈដកហូត១.ក្រាមសរថ្លាប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់ថង់តូច។២.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ៣.ទូរសព្ទ៏ដៃចំនួន០២គ្រឿង ៤.ប្រអប់ពណ៍ផ្កាឈូកចំនួន០១ ៥.កាបូបស្ពាយពណ៍សូកូឡាចំនួន០១ ៦.កាំបិតបុ័ងតោចំនួន០១។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា បានធ្វើការល្បាតក្នុងភូមិសាស្រ្ត នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងក៍ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ខាងលើ ដោយមានការសង្ស័យកម្លាំងយើងក៍បានឃាត់អោយឈប់ដើម្បីត្រួតពិនិត្យ ភ្លាមនោះក៍ប្រទះឃើញថ្នាំញៀនប្រភេទក្រាមសរថ្លាចំនួន០១កញ្ចប់ថង់តូច និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនដែលជនសង្ស័យឈ្មោះ វ៉ន សាវ័ន្ត បានលាក់ទុកក្នុងប្រអប់ពណ៍ផ្កាឈូកទុកក្នុងកាបូបស្ពាយ ពណ៍សូកូឡា ភ្លាមនោះកម្លាំងយើងក៍បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងនាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូណទៅតុលាការ៕

Facebook Comments
Loading...