បុរសល្មោភកាមម្នាក់ចូលចាប់រំលោភកូនក្រមុំគេដល់ក្នុងបន្ទប់តែត្រូវម្តាយមកទាន់ប្តឹងឲ្យប៉ូលិសឃាត់ខ្លួន

0
125

ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ចូលចាប់រំលោភ ជនរងគ្រោះដល់ក្នុងបន្ទប់តែត្រូវម្តាយជនរងគ្រោះប្តឹងឲ្យប៉ូលិសឃាត់ខ្លួនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ឃាត់ខ្លួនកាលពីវេលាម៉ោងវេលាម៉ោង២១ និង៤០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ៧៩ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ម៉េត សាម៉ែន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ មានទីលំនៅ ផ្ទះលេខ(២២)២៣៤ ផ្លូវលេខ៤៦៧K១៤ ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ គ ម ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនី មានទីលំនៅ ផ្ទះលេខ៧៩ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈដកហូត១.ថ្នាំពេទ្យម៉ាក OMEPRIM មួយបន្ទះ២កំណត់ ២.ទូរស័ព្ទចំនួន ០១គ្រឿង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងសម្រាក់(ដេក)នៅក្នុងបន្ទប់បាំងវាំងនន់ក្នុងផ្ទះ ដោយបានបិតទ្វាតែមិនចាក់កន្លិះ លុះដល់វេលាម៉ោង ២១ និង៤០នាទី ស្រាប់តែលឺសម្លេងបើកទ្វា ជនរងគ្រោះក៏ដើរទៅមើល ស្រាប់តែជនសង្ស័យស្ទុះមកអោបពីថើបក្រោយ ហើយផ្តួរជនរងគ្រោះទៅលើគ្រែរួចដោះខោអាវជនរងគ្រោះចេញ និងបានធ្វើសកម្មភាពរួមភេទ មួយសន្ទុះក្រោយមកស្រាប់តែឈ្មោះ ឃឹម ណាត(ត្រូវជាម្តាយជនរងគ្រោះ)មកទាន់ ហើយបានរត់ទៅបិតទ្វា ស្រែកឆោឡោ និងបានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ក៏បានមកដល់និងបានធ្វើការឃាត់ខ្លួនជនសង្ស័យនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ដើម្បីធ្វើការសាកសួរ និងនាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...