ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ឃាត់ខ្លួនពីបទប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន

0
922

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ បានធ្វើការឃាត់ខ្លួនពីបទប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៧ និង៣០នាទី នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវ១៥១ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះឈ្មោះ គង់ ចាន់ឌី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយ ឃ៉ំឈ្វាំង ស្រុកពញាឮ។ សម្ភារៈដកហូត១.ថង់សម្រាប់ច្រក់គ្រឿងញៀនមួយចំនួន។២.ម៉ូតូម៉ាកស៊ុយស៊ូគី ស្មាស ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ១K ២៧០៨ ចំនួន០១គ្រឿង៣.ដែកចុងស្រួច(ចំពុះទង់) ចំនួន០១ដើម។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលពញាពន់ បានសហការជាមួយផ្នែកជំនាញ ដាក់គោលដៅត្រួតពិនិត្យគ្រឿងញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងក៍ប្រទះឃើញជនសង្ស័យខាងលើ ជិៈម៉ូតូមួយគ្រឿងក្នុងទិសដៅពីកើតទៅលិចដោយមានការសង្ស័យកម្លាំងយើងក៍បានឃាត់អោយឈប់ដើម្បីត្រួតពិនិត្យ ភ្លាមនោះក៍ប្រទះឃើញថង់សម្រាប់ច្រក់គ្រឿងញៀន និងដែកចុងស្រួច(ចំពុះទង់)ចំនួន០១ដើម ភ្លាមនោះកម្លាំងយើងក៍បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងនាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូណទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...