រឿង សោភ័ណ្ឌ ដឹកដៃឡុង សំណាង ជួបកីឡាករបារាំង និងកីឡាករថៃ

0
979

ភ្នំពេញ ៖ កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ដឹកដៃកីឡាករឡុង សំណាង អ្នកប្រដាល់នៃក្លិបឡុងសាលវ័នកីឡា ជួបជាមួយ​កីឡាករបារាំងជូលាន និងកីឡាករថៃឌែនភិឈិត នៃការប្រកួតតាមបណ្តាខេត្ត នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ។

កីឡាកររឿង សោភ័ណ្ឌ ត្រូវជួបជាមួយកីឡាករបារាំងជូលាន ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះ កីឡាករបារាំងដែលហាត់នៅប្រទេសថៃគឺពូកែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល រីឯស្នៀតកណ្តាប់ដៃ និងកែងគេប្រើបានតែមិនខ្លាំងដូចកីឡាករកម្ពុជានោះឡើយ ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។

ចំណែកកីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ ​ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួត​ណាស់​ព្រោះរូបគេ ប្រកួត​មិន​ចេះ​លាក់ ​កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀត។ ដោយអ្នក​ប្រដាល់​រូប​នេះ មាន​បទពិសោធ​ន៍​និង​​តិចនិក​​ក្នុង​ការប្រកួត​ច្រើនទាំង​ការប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ ស្នៀតខ្លាំងរបស់គេគឺកណ្តាប់ដៃ និងកែង ដែលធ្វើឲ្យគូប្រកួតសន្លប់និងចុះចាញ់ជាបន្តបន្ទាប់។ កីឡាករដែល​មាន​ដើម​កំណើត នៅ​ឃុំ​ពើក ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល រឿង សោភ័ណ្ឌ មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​មានការ​រីក​ចំ​រើន​ជាង​មុនច្រើនទាំងស្នៀត​គុណ​ទាំងកម្លាំង​ស៊ុហ្វ ពោ​ល​គឺគេ​ហ្វឹកហាត់បាន​ជាប់លាប់ ធ្វើអោយ​កម្លាំង​ស៊ុហ្វ​របស់​គេ​ធានា​បាន​ក្នុងការ​ប្រកួត​ប្រាំ​ទឹក​ដោយ​គ្មានបញ្ហាឡើយ។ ចាំមើលរឿង សោភ័ណ្ឌ និងកីឡាករបារាំងជូលាន នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាង​ច្រើ​ន​​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូ​ល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរ​បស់គេ​ផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ឡុង សំណាង មួយ​រយៈ​ចុងក្រោយនេះ​កំ​ពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំ​ណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ឡុង សំណាង ពិតជាពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជាតិនិងអន្តរជាតិ​។ ក្នុងការជួបប្រកួតជាមួយកីឡាករថៃឌែនភិឈិត  ក្នុងប្រភេទទម្ងន់៦៣.៥គ.ក្រនេះក៍ត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ឡុង សំ​ណាង ប្រាកដ​ជា​ឈ្នះ​ទៀត​ជាក់​ជាមិន​ខាន ព្រោះគេកំពុងតែ​ឡើងកូដខ្លាំង ហើយណាមួយក្នុងទឹក​ដីខ្លួនឯង​ទៀតផង។ ចាំមើល​កី​ឡាក​រ​ឡុង សំណាង អាចយកឈ្នះលើកីឡាករថៃឌែនភិឈិត បានដែរឫយ៉ាង​ណា?​៕

Facebook Comments
Loading...