ជនសង្ស័យចំនួន០៤នាក់ត្រូវបានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនពីបទពាក់ព័ន្ធនូវសារធាតុញៀនដោយខុសច្បាប់

0
911

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងល្បាតនិងកំលាំងជំនាញ អាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួនពីបទពាក់ព័ន្ធនូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង២៣ និង៣០នាទីយប់ថ្ងៃទី២៣ ខែមេសាឆ្នាំ២០១៩ នៅត្រង់ចំណុចគល់ស្ពានព្រែកព្នៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ក្នុងករណីនេះទី១ឈ្មោះទីន រ៉ានី ភេទប្រុស អាយុ៤១ឆ្នាំជនជាតិឥស្លាម សញ្ជាតិខ្មែរមុខរបរនេសាទ រស់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី២ឈ្មោះផុន រីយ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិឥស្លាម សញ្ជាតិខ្មែរមុខរបរកម្មករសំណង់រស់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី៣ឈ្មោះវង្ស ស្រីភ័ស្ត ហៅពេជ្រ ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរលក់ផលិ​ត​ផល រស់នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី៤ឈ្មោះរឿង សិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរកម្មករសែងត្រីស្នាក់នៅផ្ទះជួលភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់តូច ម៉ូតូមួយគ្រឿងម៉ាក និចពណ៌ខ្មៅស្លាកលេខ1GQ- 8412ភ្នំពេញ ទូរស័ព្ទចំនួន០២គ្រឿង(ទី១ម៉ាក iphone 6ពណ៌ស; និងទី២ម៉ាកnokia ចុចពិលពណ៌ខ្មៅ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហាត្ថ រាជធានីភ្នំពេញ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...