ក្មេងប្រុស២នាក់លង់ទឹកស្លាប់ទាំង២នាក់ពេលទៅងូតទឹស្រៈក្រោយផ្ទះ

0
43

ភ្នំពេញ ៖ ក្មេងប្រុស២នាក់ទៅងូតទឹស្រៈក្រោយផ្ទះ ដោយបាត់យូរពេកម្ដាយបានដើររកបានឃើញលង់ទឹកស្លាប់ទាំង២នាក់បាត់ទៅហើយ កាលពីវេលាម៉ោង១៧ និង០០នាទី នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតនៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះទី០១ឈ្មោះ ខន ចាន់នី ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។(ស្លាប់)

សពជនរងគ្រោះទី០១ឈ្មោះ តែម វណ្ណរត្ន័ ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។(ស្លាប់)

ស្លាកស្នាមបន្សល់ទុក គ្មាន។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុសពជនរងគ្រោះទាំង០២នាក់ខាងលើ បានចេញពីផ្ទះគោលបំណងទៅងូតទឹកក្នុងស្រះនៅកន្លែងកើតហេតុខាងលើ ដោយបាត់យូរពេកម្ដាយសពជនរងគ្រោះក៍បានដើររក លុះមកដល់ចំណុចមាត់ស្រះទឹកក៍ប្រទះឃើញស្បែកជើងរបស់សពជនរងគ្រោះ រួចក៍បានក្រលេកមើលទៅក្នុងស្រះទឹកក៍ប្រទះឃើញសពជនរងគ្រោះទាំង០២នាក់អណ្ដែតទឹកស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

ការសន្និដ្ឋាន តាមការចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុរបស់ផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌ បានអោយដឹងថាសពជនរងគ្រោះទាំង០២នាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះទាំង០២នាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន៕

Facebook Comments
Loading...