អាគារមត្តេយ្យសិក្សា១ខ្នង ត្រូវបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាចាប់ដំណើររការសាងសង់ នៅក្នុងបរិវេណសាលាបឋមសិក្សាសំរោងកណ្ដាល

0
149

ភ្នំពេញ ៖ អាគារមត្តេយ្យសិក្សា១ខ្នង៦បន្ទប់ នៅបរិវេណនៃសាលាបឋមសិក្សាសំរោងកណ្ដាល ស្ថិតក្នុងភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ត្រូវបានធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាចាប់ដំណើររការសាងសង់ ជាផ្លូវការនាព្រឹកថ្ងៃទី០៤ ខែមេស ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមពីព្រះធម្មវិសុទ្ធ អ៊ូ សុខអេង  ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះចៅអធិការវត្ត សុវណ្ណរាសីរតនារាម ហៅវត្ត សំរោងកណ្ដាល លោកជំ​ទាវលឹម គា និងលោកជំទាវ នូច ស៊ីរដ្ឋា។

ព្រះធម្មវិសុទ្ធវង្ស អ៊ូ សុខអេង មានសង្ឈដីកាថា អាគារសិក្សា ដែលធ្វើពិធីក្រុងពាលីនិង បញ្ចុះបឋមសិលាដំណើរការសាងសង់ នាពេលនេះ មានបណ្ដោយ២៤ ម៉ែត្រ ទទឹង១០ម៉ែត្រកន្លះ កំពស់២ជាន់មាន៦បន្ទប់ គ្រោងចំណាយថវិកា ចំនួនជាង៦ម៉ឺនដុលា្លអាមេរិក ដែលជាគំនិតផ្ដួចផ្ដើមរបស់ព្រះអង្គផ្ទាល់ដើម្បីជួយដល់កុមារនៅតំបន់នេះដែលខ្វះខាតថ្នាក់រៀន។

ព្រះអង្គមានសង្ឈដីកាបន្ដថា កាលដើមឡើយគម្រោងគឺសង់តែ១ជាន់ប៉ុណ្ណោះ ប៉ុន្ដែដោយសារទីធា្លសាលាចង្អៀតដូចនេះអគារនេះត្រូវសាងសង់២ជាន់ ដោយចាក់ ប្លង់សេ១សន្លឹក ឲ្យសិស្សរៀន៣បន្ទប់ក្រោមសិន ឯ៣បន្ទប់ខាងលើពេលមានបច្ច័យនឹងដំណើរការកសាងជាបណ្ដើរៗទៀត។ មកទល់ពេលនេះ បច្ច័យសម្រាប់កសាងអគារសិក្សានេះ ប្រមូលបានជាង២ម៉ឺនដុល្លាហើយដែលក្នុងនោះ លោក ជំទាវលឹម គា រួមនឹងញាតិមិត្ត ព្រមទាំងក្រុមគ្រួសារ ជួយឧបត្ថម្ភ ១ម៉ឺន២ពាន់ដុល្លា លោក ជំទាវនូច ស៊ីរដ្ឋា ព្រមទាំងញាតិមិត្ត និងក្រុមគ្រួសារ ជួយឧបត្ថម្ភ១ម៉ឺន២ពាន់ដុល្លា ដែរក្រៅពីនេះនៅមានការចូលរួមពីប្រជាពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនទៀត។

ចំណែកលោក យិន អ៊ីម ចៅសង្កាត់ សំរោង មានប្រសាសន៍ថា ការកើតឡើងនូវ អគារសិក្សា នៅសាលារៀនសំរោងកណ្ដាល នាពេលនេះ គឺផ្តើមចេញពីសា្មរតីរួមសាមគ្គីគ្នាជាធ្នុងមួយ របស់ប្រជាពលរដ្ឋ ចំណុះជើងវត្ត និងសប្បុរសជន ក្នុងស្រុក និងក្រៅប្រទេសដែលមានទឹកចិត្តស្រឡាញ់និងគាំទ្រដល់សង្គមជាតិក៏ដូចជារាជរដ្ឋាភិបាល    ដើម្បីទុកជាប្រយោជន៍ដល់កូនចៅ នាពេលបចុចប្បន្ន និងទៅជំនាន់ក្រោយៗ ទៀត។

លោក ចៅសង្កាត់ បានគូសបញ្ជាក់ថា សមិទ្ធិផលទាំងនេះអាចកើតឡើងបាន គឺដោយសារតែ ប្រទេសជាតិ មានសុខសន្តិភាពទើបយើងមានឱកាសកសាងសមិទ្ធផលទាំងនេះបាន ហើយសន្តិភាពនេះ មិនមែនកើតឡើងដោយ ចៃដន្យ ទេ គឺកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់ របស់សម្ដេចតេជោជាប្រមុខដឹកនាំ បានធ្វើឲ្យប្រទេសជាតិមានសុខសន្ដិភាពពេញលេញមានការរីកចំរើនឥតឈប់ឈរ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ គណៈអធិបតី បានធ្វើទានជាថវិកាដល់សិស្សានុសិស្ស  លោកគ្រូអ្នកគ្រូ និងចាស់ព្រឹទ្ធាចាររ្យថែមទៀតផង។ បន្ទាប់មក គណៈអធិបតីបានអញ្ជើញទៅពិនិត្យមើល ការដ្ឋានជួសជុលកែលម្អផ្លូវក្នុងភូមិសម្រោងកណ្ដាល ដោយនៅពេលនោះលោកជំទាវ នូច ស៊ីរដ្ឋា បានឧបត្ថម្ភដល់ដំណើរការជួសជុលនេះ នូវស៊ីម៉ង់តិ៍ចំនួន១០តោនផងដែរ៕

Facebook Comments
Loading...